ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគជុំវិញពិភពលោកមកវិនិយោគនៅកម្ពុជា
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកាទូតឱ្យកាន់តែរឹងមាំ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមផងដែរ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនប្រទេសទាំងពីរ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ ២០២៥នេះ គឺជាខួប ៦៨ ឆ្នាំ នៃទំនាក់ទំនងផ្លូវការកម្ពុជា-ហ្វីលីពីន ហើយរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានលើកកម្ពស់បន្ថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។
សម្ដេចធិបតីមានប្រសសាសន៍បញ្ជាក់ថា សម្ដេច និងឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាគ្នាប្រកបដោយប្រសិទ្ធភាពខ្ពង់លើ ពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ៨ រវាងកម្ពុជា និងហ្វីលីពីន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេច និងឯកឧត្តមប្រធានាធិបតី ហ្វីលីពីនបានប្ដេជ្ញាចិត្ត ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងបរិបទថ្មីនេះឱ្យមានការរីកចម្រើនបន្ថែមទៀត។ នៅក្នុងនោះសម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភ្សាគ្នាលើការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។
សម្ដេចធិបតីបញ្ជាក់ថា សម្រាប់វិស័យកសិកម្ម កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់ការផ្គត់ផ្គង់ផលិតផលរបស់កម្ពុជា មកកាន់ទីផ្សារប្រទេសហ្វីលីពីន។
សម្ដេចធិបតីបន្តថា ចំពោះវិស័យទេសចរណ៍ រវាងប្រទេសកម្ពុជា និងហ្វីលីពីន គឺមានកំណើន និងការរីកចម្រើនទៅមុខជាបន្តបន្ទាប់ជាពិសេសរវាងទំនាក់ទំនងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។
សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេចក៏បានពិភាក្សាគ្នាជាមួយឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ក្នុងការពង្រីកជើងហោះហើរត្រង់រវាងកម្ពុជា-ហ្វីលីពីនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាពិសេសទៅកាន់ប្រលានយន្តហោះថ្មីរបស់កម្ពុជា ដូចជាព្រលានយន្តហោះខេត្តសៀមរាប និង អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះដែលនេះគឺជាការបើកជំហរផ្លូវទំនាក់ទំនងថ្មីមួយទៀតរបស់កម្ពុជាទៅកាន់ពិភពលោក។
សម្ដេចធិបតី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគជុំវិញពិភពលោកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ដើម្បីជួយសម្របសម្រួលឱ្យការវិនិយោគពីវិស័យឯកជននានាឱ្យទទួលបានជោគជ័យ។
សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា អ្នកវិនិយោគិនកម្ពុជា និងហ្វីលីពីន បានដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្ននេះ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគពីបណ្ដាវិនិយោគិននានា៕


-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦