ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងសម្ដែងសុទិដ្ឋិនិយមចំពោះរដ្ឋបាលខេត្តដែលបានស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន
ស្វាយរៀង ៖ ផ្លូវបេតុងឆ្អឹកដែក១ខ្សែប្រវែងជាង១០គីឡូម៉ែត្រ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនត្រង់បង្គោលព្រំដែនលេខ១៧១ ឆ្ពោះទៅបង្គោលព្រំដែនលេខ១៧៥ លាតសន្ធឹងក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប្រវែងជាង៥គីឡូម៉ែត្រ ឆ្លងកាត់ទៅសង្កាត់បាទី ប្រវែងជាង៧គីឡូម៉ែត្រ ប្រើប្រាស់ថវិការបស់សប្បុរសជន តាមរយះឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ត្រូវបានចាប់ផ្តើមចាក់បេតុងជាបណ្តើរ និងឈានទៅដាក់អោយពលរដ្ឋ ប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះហើយ ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ផ្លូវបេតុងដែលក្រុមការងារស្ថាបនានេះ មានប្រវែង១១គីឡូម៉ែត្រ ស្ថិតនៅលើគ្រឹះផ្លូវខ្សែក្រវ៉ាត់ព្រំដែនលេខ១៧១.និងបង្គោលព្រំដែនលេខ១៧៥ ក្នុងសង្កាត់ចំនួន២របស់ក្រុង រួមមានសង្កាត់បាវិត និងសង្កាត់បាទី ។ លោកបានបញ្ជាក់បន្ថែមថាផ្លូវនេះក្រោយពីស្ថាបនារួច អាចផ្តល់អោយ កម្មករ និងពលរដ្ឋ សង្កាត់បាទី ក្រុងបាវិត និងពលរដ្ឋនៅក្នុងឃុំមួយចំនួនរបស់ស្រុកចន្ទ្រា ធើ្វដំណើរ ដឹកជញ្ជូនទំនិញចេញចូលបានមួយភាគធំឆ្ពោះមកក្រុងបាវិត និងតំបន់ផ្សេងៗទៀត បានលឿនហើយរួមចំណែកកាត់បន្ថយសោហ៊ុនចំណាយលើការធ្វើដំណើរនិងដឹកជញ្ជូន ពិសេសបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងកិច្ចការការពារព្រំដែនផងដែរ ។
តំណាងពលរដ្ឋសង្កាត់បាទីក្រុងបាវិត ខេត្តស្វាយរៀងក្នុងពេលចូលរួមពិនិត្យការងារស្ថាបនាផ្លូវ បានមានចំណាប់អារមណ្មសំដែងនូវសុទិដ្ឋិនិយម ចំពោះរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរ និងណែនាំដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ធ្វើការគៀងគរប្រមូលមូលនិធិ សម្រាប់ស្ថាបនាផ្លូវដាក់ឲ្យពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះជាប់ខ្សែក្រវ៉ាត់ព្រំដែនពុំដែលមានផ្លូវល្អសម្រាប់ប្រើប្រាស់ ក្នុងការធ្វើដំណើរក៏ដូចជាការដឹកកសិផលពីតំបន់មួយទៅតំបន់មួយនោះទេ។សំឡេង…..
សូមបញ្ជាក់បាវិតជាក្រុងដែលរាជរដ្ឋាភិបាលបង្កើតឡើងថ្មី កាត់ចេញពីស្រុកចន្ទ្រាចំនួន៤ឃុំ និងស្រុកស្វាយទាបចំនួន១ឃុំ ក្រុងបាវិតស្ថិតនៅខាងកើតខេត្តស្វាយរៀង ដែលមានខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម រាល់ហេដ្ឋារចនាសម្ពន្ទ័រូបវន្ត័ ពិសេសផ្លូវថ្នល់ត្រូវបានរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលបានចាត់ទុកជាវិសយ័អាទិភាព ខណៈដែលក្រុងទាំងមូលមានកំណើនរោងចក្រសហគ្រាសនិងកម្មករមានការមមាញឹកក្នុងការធ្វើដំណើរនិងដឹកជញ្ជូន ។ ដោយ ៖ ភា សារិទ្ធ





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ