ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងបន្តលើកកម្ពស់សមភាពយេនឌ័រ ដោយបង្កើនភាពអង់អាចស្រ្តីលើវិស័យអាទិភាព
ភ្នំពេញ ៖ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនៅ គ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹកភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយា បន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះថា តាមរយៈកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវ័ន្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចស្រ្តីនៅគ្រប់វិស័យជាអាទិភាព និងការបន្តវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញអត្ថប្រយោជន៍ពីភាពលោភយេនឌ័រ បង្ករលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រគល់ សិទ្ធិលើការសម្រេចចិត្តអំពីផែនការរសើប កាត់បន្ថយភាពងាយរងគ្រោះអំពើហឹង្សាលើយេនឌ័រ និងការលើកកម្ពស់អន្តរជំនាន់។
លោកជំទាវកិត្តិបណ្ឌិត បន្តថា ដើម្បីអនុវត្តតាមការចង្អុលបង្ហាញ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ និងដើម្បីឱ្យមានសុគតិភាពជាមួយនិងគ្របខណ្ឌគោលនយោបាយ កម្មវិធីជាតិថ្មីៗតាមវិស័យ ឱ្យឆ្លើយតបស្ថានភាព និងការវិវត្តរបស់ សង្គមផងដែរ។ បញ្ហានេះ ក្រសួងកិច្ចការនារី បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលផែនការ យុទ្ធសាស្រ្តនេះគឺជាផែនការមេ សម្រាប់ក្រសួង និងដៃគូពាក់ព័ន្ធ ក្នុងការបន្តលើកសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី លើកឡើងបន្ថែមថា ក្រៅពីគោលការណ៍ខាងលើ ក្រសួងកិច្ចការនារីមានបេសកម្មតាមរូប ពីរសំខាន់ ក្នុងការអនុវត្តការងារកន្លងមក ក៏ដូចជានៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ដើម្បីពង្រីកវិសាលភាព និងសក្តានុពល គ្រប់វិស័យនិងនៅក្នុងសង្គម, ក្នុងនោះសម្រាប់ការងារទី១ គឺការអនុវត្តលើការងារគាំទ្រ មានការងារក្រៅឆាក និងការងារក្រៅវាំងនន ដែលជាការងារបន្ទាន់ គឺការបញ្ជ្រាបយេនឌ័រនេះ ដែលផ្តល់ធាតុចូលដោយវិស័យ និងក្រសួងស្ថាប័នពាក់ព័ន្ធ តាមរយៈការវិភាគនិង បញ្ជ្រាបយេនឌ័រ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិការគាំទ្រយន្តការបញ្ជ្រាបយេនឌ័រស្រ្តី និងកុមារតាមក្រសួងស្ថាប័ន គ្រប់កម្រិត ការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន ដើម្បីរួមចំណែកកាត់បន្ថយគម្លាតយេនឌ័រនៅគ្រប់វិស័យ។
ចំណែកការងារទី២ គឺការអនុវត្តនៅលើការងារ, ដែលបញ្ហានេះគឺការចាប់ផ្តើមអនុវត្តការងារដោយផ្ទាល់ រួមចំណែកនិង សហការជាមួយក្រសួងពាក់ព័ន្ធ, ការអនុវត្តការងារនិងការគាំទ្រដល់ស្រ្តីនិងក្មេងស្រ្តីដោយផ្ទាល់ដូចជា៖ ការជួយស្រ្តីនិងក្មេងស្រីដែល រងគ្រោះដោយសារអំពើរហឹង្សា ទាក់ទងនិងយេនឌ័រ, ការផ្តល់ភាពអង់អាចដល់សេដ្ឋកិច្ចនិងសហគ្រិនភាពដល់ស្រ្តី និងការលើកកម្ពស់ ស្រ្តីក្នុងភាពដឹកនាំជាដើម៕
អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប