ព័ត៌មាន
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
ឱកាសការងារចំនួន ៣ ៥៥០ កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅបរិវេណសាលាស្រុកជីក្រែង ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជិត ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។

ថ្លែងក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ មានឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។ នាពេលនេះ ក្រសួងបាននាំយកឱកាសការងារជាង ៣ ពាន់កន្លែងពីក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស មកផ្សព្វផ្សាយជូនដល់មូលដ្ឋាន ដើម្បីបងប្អូនអាចធ្វើការចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល វេទិកាដ៏សំខាន់នេះជួយសន្សំទាំងពេលវេលា និងថវិកាសម្រាប់បងប្អូន មិនឱ្យលំបាកដើររកការងារធ្វើដោយខ្លួនឯងដូចកាលពីពេលមុននោះឡើយ។

ជាមួយនឹងការគូសបញ្ជាក់ពីបេសកកម្មរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងខិតខំប្រឹងប្រែងរកការងារជូនបងប្អូន ផ្ដល់នូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ផងនោះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនបងប្អូនថា ការងារក្នុងស្រុកគឺសម្បូរបែបណាស់ ហើយនាំយកមកជូនដល់មូលដ្ឋានទៀតនាពេលបច្ចុប្បន្ននេះ ដែលជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនកសាងជីវភាពនៅក្នុងស្រុកកំណើត និងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នាឱកាសនោះ ឯកឧត្តមបានធ្វើការប្រៀបធៀបពីការងារក្នុងស្រុក និងការងារចំណាកស្រុកទៅប្រទេសថៃ ដោយបញ្ជាក់ថា ការងារចំណាកស្រុកប្រឈមនឹងហានិភ័យជាច្រើន ដូចជា៖ បញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ ជាពិសេសបន្ទាប់ពីមានសង្រ្គាមឈ្លានពានទឹកដី។ ចំពោះការងារក្នុងស្រុកវិញ ផ្ដល់ទាំងសុភមង្គលក្នុងគ្រួសារ និងអត្ថប្រយោជន៍ជាច្រើនដល់បងប្អូន ជាពិសេសពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនិវត្តន៍។ ប្រសិនបើបងប្អូនមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យចុះឈ្មោះជាមួយនឹងក្រុមហ៊ុនស្របច្បាប់នៅទីនេះស្រាប់ ដែលផ្ដល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានជម្រាបជូនដែរថា ក្រសួងការងារក៏បានបង្កើតសាលារៀនបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅក្នុងខេត្តសៀមរាបផងដែរ ហើយតាមរយៈកម្មវិធី TVET ១,៥លាន បងប្អូនអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ចំពោះព័ត៌មានបន្ថែម សូមបងប្អូនទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារចំនួន ៣ ៥៥០ កន្លែង ដែលក្រសួងកំពុងផ្ដល់ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនេះ មានការចូលរួមដោយផ្ទាល់ពីរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រខាសវ៉ែល អឹភើរឹល, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន វង្ស វឌ្ឍនៈ មេនផៅវ័រ ឯ.ក៕




-
PR NEWS2 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 day agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន6 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់