ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងអប់រំត្រូវពង្រីកការអប់រំប្រឆាំងគ្រឿងញៀនដល់សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទាំងអស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រីកកម្មវិធីអប់រំបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់សិស្សានុសិស្សគ្រប់គ្រឹះស្ថានអប់រំទាំងអស់ ហើយមួយវិញទៀតសម្តេចព្រមានថាមិនត្រូវលើកលែង ឬអនុគ្រោះនោះឡើយចំពោះកន្លែង ឬក្លឹបកម្សាន្តណាដែលរកឃើញថាមានសកម្មភាពជួញដូរ ប្រើប្រាស់ និងចែកចាយគ្រឿងញៀននោះ។

តាមរយៈផែនការ ស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០របស់រាជរដ្ឋាភិបាលរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាកង្វល់យ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកក៏ដូចជានៅប្រ ទេសកម្ពុជា ដូច្នេះដើម្បីលុបបាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញឿន និងការលួចកែច្នៃគ្រឿងញៀននោះគប្បីរួមគ្នាធ្វើសារអប់រំបន្ថែម ដល់គ្រប់ទីកន្លែងទាំងអស់ ចាត់វិធានការឲ្យបានហ្មត់ចត់ដោយគ្មានការលើកលែង នោះទេ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា«ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹង និងពង្រីក សកម្មភាពអប់រំប្រឆាំងគ្រឿងញៀន ជាប្រចាំសម្រាប់ឲ្យសិស្សានុសិស្សរៀនសូត្រនៅតាមគ្រប់កម្រិត គ្រប់ គ្រឹះស្ថានសិក្សា ស្របតាមកម្មវិធីនៃកម្រិតសិក្សានីមួយៗ និងបញ្រ្ជាបទៅដល់កីឡាករ កីឡាការិនីផងដែរ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមទៀតដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ គប្បី បង្កើតកម្មវិធីផ្សព្វផ្សាយ និងអប់រំឲ្យបានច្រើនអំពីផលប៉ះពាល់គ្រឿងញៀន និងបង្ការទប់ស្កាត់គ្រឿង ញៀននេះផងដែរ ដោយក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាអ្នកមានតួនាទីស្នូលក្នុង ការផ្សព្វផ្សាយអប់រំឲ្យមានលក្ខណៈទាក់ទាញ និងទាន់សម័យតាមប្រព័ន្ធបច្ចេកវិទ្យាតាមគ្រប់ទម្រង់ និង គ្រប់រូបភាព ដោយបំផុសការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងជំរុញការផ្សព្វផ្សាយដើម្បីឲ្យប្រ ជាពលរដ្ឋទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ឲ្យកាន់តែច្រើនឡើងៗ សំដៅឲ្យមហាជន ទទួលបានសារអប់រំ និងចូលរួមផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ។
ទន្ទឹមនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យមានការបង្កើតមាតិការអប់រំឲ្យបាន ច្រើន និងកម្មវិធីទាក់ទាញនានាដើម្បីប្រមូលបានការគាំទ្រពីមហាជន ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrugនេះ ព្រមទាំងតាមរយៈមធ្យោបាយផ្សេងៗ ចូដជា បដា ប៉ាណូ ខិត្តប័ណ្ណ លើវិក្កយបត្រប្រើប្រាស់ ទឹក ភ្លើង និងលើផលិតផលផ្សេងៗទៀតជាដើម។
ដោយឡែកសម្រាប់វិធានការរដ្ឋបាលវិញ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ត្រូវធ្វើបច្ចុប្បន្នភាព បញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន និងត្រូវ កោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទំាងនោះ មកធ្វើការពន្យល់ណែនាំឲ្យយកចិត្តទុកដាក់ ក្នុងការងារគ្រប់គ្រងឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការ ទប់ស្កាត់មិនឲ្យកើតមានបទ ល្មើសគ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួននោះឡើយ។
សម្តេចធិបតី បានបញ្ជាឲ្យធ្វើការ«ដឹកនាំកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេសកន្លែងមិនទាន់ រៀបរយផ្សេងៗរួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ ខេធីវី ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាតធ្វើអាជីវកម្មជាបណ្ណោះអា សន្នឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណាដែលបណ្តែតបណ្តោយឲ្យមានសកម្មភាពជួញដូរ និងប្រើ ប្រាស់គ្រឿងញៀននោះ»៕ អត្ថបទ៖ បាន ចក់



-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប