ព័ត៌មាន
កម្ពុជា-ហ្វីលីពីនផ្លាស់ប្តូរអនុស្សារណៈលើកទឹកចិត្តធុរជន និងជំរុញវិនិយោគក្នុងសហគមន៍ប្រទេសទាំងពីរ
កម្ពុជា-ហ្វីលីពីន ផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីលើក ទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងសហគមន៍ធុរកិច្ច ក្នុងប្រទេសទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងគណៈកម្មាធិការវិនិយោគ នៃសាធារ ណរដ្ឋហ្វីលីពីន តំណាងដោយលោកជំទាវ Maria Cristina Aldeguer-Roque ។ ពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។
អនុស្សារណៈនៃការយោគយល់គ្នានេះ ជាលិខិតូបករណ៍លើកិច្ចសហការទ្វេរភាគីមួយ ក្នុងចំណោមលិខិតូបករណ៍ទាំងប្រាំបី ដែលត្រូវបានធ្វើការផ្លាស់ប្តូរនៅចំពោះមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ អនុស្សារណៈនៃការយោគយល់គ្នានេះដែរ ត្រូវបាន រៀបចំឡើង ដោយសម្តែងពីបំណងលើកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានចំណាប់ អារម្មណ៍ក្នុងការបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងសហគមន៍ធុរកិច្ច ក្នុងប្រទេសទាំងពីរ ព្រមទាំងផ្តល់ការគាំទ្រនានា សំដៅ សម្រួលដល់ការវិនិយោគ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយស្ថិតនៅក្រោមច្បាប់ និងគោលនយោបាយនៃការវិនិយោ នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងទីផ្សារអាស៊ាននេះ ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីររវាងកម្ពុជា-ហ្វីលីពីន នៅមានទំហំសរុបតូចនៅឡើយ ជាក់ស្តែងនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំ ជាង ៧០ លានដុល្លារ ក្នុងនោ កម្ពុជាបាននាំចេញមានចំនួនជាង ៣៨ លានដុល្លារ ខណៈការនាំចូលមានទំហំជាង ៣១ លានដុល្លារ។ ចំណែកតាមរយៈដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៅហ្វីលីពីន គឺជាការរឹតចំណងលើកិច្ច សហប្រតិបត្តិការបន្ថែមទៀត ដោយរំពឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានទំហំពាណិជ្ជកម្មកើនឡើងកាន់តែ ប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប