ព័ត៌មាន
ក្រសួងការងារ ធានាដោះស្រាយប្រាក់ឈ្នួលលើកទី១ និងអត្ថប្រយោជន៍ផ្សេងទៀតដល់កម្មកររោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីម្សិលមិញ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបញ្ជាក់ថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ នឹងធ្វើការដោះស្រាយប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករនិយោជិតចំនួន ៤៦៦នាក់ ដែលរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី ឧបទ្ទវហេតុអគ្គិភ័យនៅរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ចុះថ្ងៃទី១២ ខែកុម្ភៈនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ករណីអគ្គិភ័យរបស់រោងចក្រខាងលើ ដែលស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពុំមានបណ្តាលឲ្យកម្មករនិយោជិតណាមួយរងគ្រោះថ្នាក់នោះទេ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកមូលហេតុបង្ករឲ្យមានអគ្គិភ័យនេះផងដែរ។
ប្រភពដដែល បានបញ្ជាក់ទៀតថា កម្មករនិយោជិតនឹងអាចបើកប្រាក់ឈ្នួល រួមនិងអត្ថប្រយោជន៍នានាដែលនៅសល់ នាថ្ងៃទី២០ ខែកុម្ភៈខាងមុខ បន្ថែមពីនោះ កម្មករនិយោជិតនៅតែអាចប្រើប្រាស់ប័ណ្ណ ប.ស.ស. បានជាធម្មតា ជាពិសេសអត្ថប្រយោជន៍នៅពេលពិនិត្យផ្ទៃពោះ និងសម្រាលកូន។ ទន្ទឹមនេះ ក្រសួងការងារ បានសម្តែងនូវការសោកស្តាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំង ពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្មប្រកបដោយការយកចិត្តទុកដាក់បំផុត និងគ្រប់គ្រងស្ថានភាពអគ្គិភ័យមិនឱ្យរាលដាលដល់រោងចក្រ និងកន្លែងផ្សេងទៀត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមថា ក្នុងករណីកម្មករនិយោជិតចង់ស្វែងរកការងារ ក៏អាចចាប់យកឱកាសការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយនឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនកម្មករនិយោជិត នៅក្បែរទីតាំងរោងចក្រ ហ្វ័រម៉ាត ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មីជាមួយនឹងរោងចក្រ សហគ្រាស នៅក្បែរតំបន់ដែលរស់នៅស្រាប់ ឬទំនាក់ទំនងមកប្រព័ន្ធ Hotline លេខ ១២៨៦” ឬ “១២៩៧”៕ អត្ថបទ ឈិត បូរ៉ាវី





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦