ព័ត៌មាន
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងអយ្យការអមសាលាដំបូង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ ពិភាក្សាអំពីផលវិបាក និងបញ្ហាប្រឈមនានាក្នុងការបំពេញការងារកន្លងមក ក្នុងគោលដៅពង្រឹងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានពន្យល់ណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ អោយពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងស្ថាប័នអយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌, ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើស និងការកសាងសំណុំរឿងទៅតុលាការ, បញ្ហារបបរាយការណ៍, ការធ្វើកំណត់ហេតុទទួលបណ្ដឹង និងការចុះបញ្ជីបណ្ដឹង, ការឃាត់ខ្លួន, ការឆែកឆេរ, ពង្រឹងការអនុវត្តនីតិវិធីនៃការបញ្ជូន និងការបង្វិលដីការបស់មន្ត្រីនគរបាលយុត្តិធម៌, ពិភាក្សាពីបញ្ហាប្រឈមក្នុងការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តនីតិវិធី។ ឯកឧត្តមក៏បានលើកឡើងអំពីបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ទាំងខ្លឹមសារច្បាប់ ទាំងបច្ចេកទេស និងឥរិយាបថរបស់អ្នកអនុវត្តច្បាប់។ អយ្យការ និងនគរបាលយុត្តិធម៌ ជាស្ថាប័នជាតិដែលមានបន្ទុកទទួលខុសត្រូវវិស័យយុត្តិធម៌ និងការផ្តល់សេវាយុត្តិធម៌ឆាប់រហ័សជូនប្រជាពលរដ្ឋ ដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ដើម្បីសម្រេចជោគជ័យ និងទទួលបានការគាំទ្រ ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើស្ថាប័នអនុវត្តច្បាប់។
ឯកឧត្តមក៏បានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ និងជៀសវាងកង្វះការចាត់ចែង ក្នុងពេលបំពេញកិច្ចរបស់ខ្លួន។ ត្រូវពង្រឹងសមត្ថភាពក្នុងកិច្ចប្រតិបត្តិច្បាប់ដោយគោរពវិន័យ ក្រមសីលធម៌ ប្រកាន់យកសុគតិធម៌ទាំង៥ ជៀសវាងអគតិទាំង៤ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ ឲ្យស័ក្តិសមជាមន្ត្រីល្អ បម្រើរាស្ត្រដោយសុចរិត យុត្តិធម៌។ ត្រូវពង្រឹងកិច្ចពិគ្រោះយោបល់គ្នា រវាងមន្រ្តីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌។ ត្រូវលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងត្រូវជៀសវាងមោទនភាពហួសហេតុ។
ឯកឧត្តមព្រះរាជអាជ្ញា បានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ យកចិត្តទុកដាក់ខ្ពស់ ជាមួយសំណុំរឿងអនីតិជន ដោយអនុវត្តឲ្យស្របតាមនីតិវិធីកុមារមេត្រី និងស្របតាមច្បាប់ជាធរមាន ជាពិសេសយកចិត្តទុកដាក់ការបង្ក្រាបលើបទល្មើសគ្រឿងញៀន ធានាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អតាមមូលដ្ឋាន៕ កាំង ហុងវាស្នា
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ