ព័ត៌មាន
ក្រសួងការងារ ជំរុញឲ្យសហគ្រាស គ្រឹះស្ថាន ពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យដើម្បីសុវត្ថិភាពជារួម
ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញនិយោជកទាំងអស់បង្កើនការយកចិត្តទុកដាក់ និងអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅទូទាំងប្រទេស ដើម្បីសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងដំណើរការអាជីវកម្ម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

នៅក្នុងបណ្តាញសង្គម ចេញផ្សាយនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់និយោជក ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ត្រូវអនុវត្តនូវវិធានការបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យ មានដូចជា៖ ១. អនុវត្តតាមស្តង់ដារអគ្គិភ័យដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច ២. បំពាក់ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ (fire alarm) និងប្រព័ន្ធផ្សេងៗដែលអាចដឹងពីភ្លើងឆេះបាន ៣. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យ (fire extinguisher) នៅតំបន់ដែលងាយរងការឆាបឆេះ ៤. រៀបចំប្រព័ន្ធបាញ់ទឹក (sprinkler system) និងប្រព័ន្ធផ្សេងៗដែលអាចទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលា ៥. ធ្វើត្រួតពិនិត្យជាប្រចាំលើខ្សែភ្លើង និងឧបករណ៍អគ្គិសនី ដើម្បីធានាថាឧបករណ៍អគ្គិសនីមានគុណភាពល្អ ៦. បង្រៀនបុគ្គលិកអំពីវិធានការទប់ស្កាត់អគ្គិភ័យ និងវិធីប្រើឧបករណ៍ពន្លត់អគ្គិភ័យ ៧. រៀបចំការអនុវត្តសកម្មភាពអន្តរាគមន៍ពេលមានអគ្គិភ័យ (fire drill) ជាប្រចាំ ៨. រៀបចំសម្ភារៈដែលងាយឆាបឆេះទុកនៅកន្លែងដែលមានសុវត្ថិភាព ៩. ធានាថាមានផ្លូវចេញឆាប់រហ័សនៅតំបន់ផ្សេងៗក្នុងរោងចក្រ សហគ្រាសសម្រាប់ការបញ្ចេញបុគ្គលិកពេលមានគ្រោះអគ្គិភ័យ និង១០. មានប្រព័ន្ធសំឡេងរោទ៍អគ្គិភ័យដើម្បីជូនដំណឹងឱ្យបុគ្គលិកចាកចេញឱ្យទាន់ពេល។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកសាជាថ្មីដល់កម្មករនិយោជិតត្រូវចូលរួមអនុវត្ត ដូចជា មិនត្រូវប៉ះពាល់ខ្សែបណ្តាញអគ្គិសនីនាំឱ្យរងគ្រោះ និងមិនត្រូវដោតឧបករណ៍ច្រើនពេកក្នុងឧបករណ៍ភ្លើងតែមួយ, ពិនិត្យ និងថែរក្សារបណ្តាញភ្លើងជាទៀងទាត់ ដើម្បីកុំឱ្យមានការរលុង ឬខូចខាត, បិទឧបករណ៍អគ្គិសនីក្រោយពេលប្រើប្រាស់ និងមិនទុកឱ្យម៉ាស៊ីនដំណើរការដោយគ្មានការត្រួតពិនិត្យ, រក្សាទុកសារធាតុផ្ទុះ ឬឆេះឆាបឱ្យបានត្រឹមត្រូវ និងនៅក្នុងកន្លែងមានសុវត្ថិភាព, ត្រូវរៀនវិធីប្រើឧបករណ៍បាញ់ពន្លត់អគ្គីភ័យ, សម្អាតធូលី ឬសំណល់សារធាតុងាយឆេះជាទៀងទាត់, គ្រប់គ្រងផ្លូវចេញចូលឱ្យមានភាពងាយស្រួលក្នុងករណីមានហានិភ័យ, រៀនអំពីផែនការចេញឆាប់រហ័សក្នុងករណីមានអគ្គិភ័យ។ ក្នុងករណី មានការចាប់អារម្មណ៍ថាមានអ្វីមិនប្រក្រតី ដូចជា ធូលីច្រើន, ក្លិនឆ្អើរ, ឧបករណ៍អគ្គិសនីខូចជាដើម ត្រូវរាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ និងចូលរួមចំណែកក្នុងការទប់ស្កាត់អគ្គិភ័យដោយការពារតាមស្តង់ដារសុវត្ថិភាព៕





-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”