ព័ត៌មាន
គណៈកម្មាធិការជាតិបណ្តុះបណ្តាលដាក់ចេញនូវទិសដៅការងារ៤ចំនុច ដើម្បីដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងវត្តមានរបស់តំណាងក្រសួងស្ថាប័ននានា, តំណាងវិស័យឯកជន, នាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស, និងបណ្តាថ្នាក់ដឹកនាំសហជីពផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា កិច្ចប្រជុំនេះមានគោលបំណងណែនាំសមាសភាពថ្មី, បង្ហាញពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល, រៀបចំកែសម្រួលគណៈកម្មការប្រតិបត្តិ, បង្ហាញពីយន្តការអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) និងពិភាក្សាពីយន្តការពង្រឹងគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)។
ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាលបានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ដោយទី១. បន្តកែសម្រួលសមាសភាពគណៈកម្មការចំណុះ និងលេខាធិការដ្ឋាន, ទី២. ជំរុញឱ្យមានផែនការប្រតិបត្តិ និងផែនការថវិកាសម្រាប់ដំណើរការ និងរបបប្រជុំជាក់លាក់ទាំងគណៈកម្មាធិការជាតិ គណៈកម្មការចំណុះ និងលេខាធិការដ្ឋាន និងមានការគាំទ្រថវិកាសម្រាប់ដំណើរការ, ទី៣. បន្តរៀបចំប្រជុំពិនិត្យ និងអនុម័តឯកសារគតិយុត្តតាមការស្នើសុំរបស់គណៈកម្មការចំណុះ, និងទី៤.បន្តចូលរួមផ្តល់ធាតុចូល និងពិនិត្យសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយជាតិ អ.ប.វ. ឆ្នាំ២០២៥-២០២៧។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧នេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមិនមានដល់កម្រិតឧត្តមសិក្សា(PhD) នោះទេ ពីព្រោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសគឺសំដៅលើការបណ្តុះបណ្តាលរយៈពេលខ្លី ជាស្ពានចម្លងពលរដ្ឋទៅរកពិភពការងារលឿន បន្ទាប់ពីបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនេះ ឯកឧត្តម បានជំរុញដល់គណៈកម្មាធិការជាតិបណ្តុះបណ្តាល សូមបន្តបេសកកម្មបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ៕








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦