ព័ត៌មាន
ក្រសួងការងារបញ្ជូនរថយន្តការងារចល័ត ដើម្បីផ្តល់ការងារថ្មីជូនកម្មករនិយោជិតរោងចក្រត្រូវបានអគ្គិភ័យឆាបឆេះ
ភ្នំពេញ៖ ក្រោយពេលកើតមានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅកាន់មុខរោងចក្រភ្លាមៗ ដើម្បីផ្ដល់ព័ត៌មានការងារថ្មីថ្មី ជូនដល់កម្មករនិយោជិត នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ។
លោកស្រី គល់ វណ្ណនីន កម្មការិនីនៃរោងចក្រ ហ្វ័រម៉ាត បានសំដែងក្ដីសោកស្ដាយជាខ្លាំងចំពោះហេតុការណ៍ឆាបឆេះមួយនេះ។ លោកស្រី បានចូលរួមចុះឈ្មោះដាក់ពាក្យស្វែងរកការងារធ្វើនៅកន្លែងថ្មីភ្លាមៗផងដែរ តាមរយៈមជ្ឈមណ្ឌលការងារចល័តរបស់ NEA និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការងារដែលជួយយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់កម្មករនិយោជិត ក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ ។
លោក ជិន ខិ ជាអនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា ជាការឆ្លើយតបស្ថានភាពចំពោះមុខ និងដើម្បីជួយសម្រួលបញ្ហាប្រឈមភ្លាមៗរបស់បងប្អូនកម្មករនិយោជិត ស្របតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី នៅទីតាំងរោងចក្រកើតហេតុផ្ទាល់ មន្រ្ដីនៃ NEA គឺរង់ចាំជួយសម្រួលដល់ការចុះឈ្មោះ ស្វែងរកការងារធ្វើភ្លាមៗ ជូនកម្មករនិយោជិតនៅមុខរោងចក្រនេះតែម្តង ពោលគឺចាប់ពីម៉ោង៨ ព្រឹករហូតដល់ ម៉ោង៥ល្ងាច។ បន្ថែមពីនេះ លោកបានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់នៃរោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះ ប្រញ៉ាប់ចុះឈ្មោះស្វែងរកការងារធ្វើកន្លែងថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត ដែលមានមន្រ្ដីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូន បងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង។
កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់។ក្រោយឧបទ្ទវហេតុអគ្គីភ័យឆាបឆេះនេះកើតឡើង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះជួបជាមួយបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព នៅរោងចក្រផ្ទាល់ ដោយឯកឧត្តម បានបញ្ជាក់ថា ក្រសួងការងារ កំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិត នៃសហគ្រាស ហ្វ័រម៉ាត ដែលអាចត្រូវការដំណើរការសាងសង់ឡើងវិញក្នុងរយៈពេល ៤ខែ ដូចនេះសូមកម្មករនិយោជិតស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័តរបស់ NEA ដោយមានក្រុមកាងាររង់ចាំចុះឈ្មោះជួយស្វែងរកការងារធ្វើភ្លាមៗ ជូនកម្មករនិយោជិតនៅមុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ៕












-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦