ព័ត៌មាន
កសិករស្រុកចន្ទ្រា ខេត្តស្វាយរៀងថ្លែងអំណរគុណដល់កងទ័ពចុះបូមទឹកដាក់ស្រែប្រាំងពួកគាត់ទាន់ពេលវេលា
ស្វាយរៀង ៖ បងប្អូនប្រជាកសិករ រស់នៅ ឃុំ នានា នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ជូនកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រែប្រាំងជូនដល់ពួកគាត់ ខណៈស្រែរបស់ពួកគាត់កំពុងខ្វះខាតទឹកស្រោចស្រព ហើយកំពុង ប្រឈមនឹងការខូចខាតនោះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនប្រជាកសិករទាំងនោះបានលើកឡើងថា ពួក កាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្រោយឃើញស្រែរបស់ពួកគាត់មានសង្ឃឹមឡើងវិញ បន្ទាប់ពីកងកម្លាំង កងពលតូចដឹកជញ្ជូនលេខ៩៩ បានយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងមកជួយបូមទឹកពីទន្លេ បង្ហូរដាក់មកបន្លាយហើយបូមបញ្ជូនដាក់ស្រែពួកគាត់បន្តទៀត ដោយមិនគិតថ្លៃសូម្បីតែមួយរៀលនោះ។
បងប្អូនប្រជាកសិករទាំងនោះបានរៀបរាប់ទៀតថា ពួកគាត់បានធ្វើស្រូវមួយរដូវរួចមកហើយ ប៉ុន្តែ កាលពីរដូវវស្សាបានលិចលងអស់គ្មានសល់ ទើបបានជាពួកគាត់សម្រេចធ្វើស្រូវប្រាំងមួយរដូវទៀត បើទោះបីពួកគាត់ដឹងថាអាចប្រឈមនឹងកង្វះទឹកស្រោចស្រពក្តី។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគាត់លែង បារម្ភបន្តទៀតហើយ ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ចំពោះទុក្ខលំបាករបស់ប្រជាកសិករ ហើយបានបញ្ជូនក្រុមការងារឲ្យមកជួយពួកគាត់ទាន់ពេលវេលា ជាក់ស្តែងបងប្អូនកងកម្លាំងកងពលតូចដឹកជញ្ជូនបានមកជួយបូមទឹកជូនពួកគាត់ទាំងយប់ទាំងថ្ងៃដោយមិនគិតពីការនឿយហត់នោះឡើយ។
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ខណៈរហូតមកដល់ពេលនេះ កងកម្លាំងបានជួយសង្រ្គោះស្រូវប្រាំងពួកគាត់ឲ្យរួចផុតពីការខូចខាតបានជិតមួយពាន់ហិកតា ហើយនោះ៕
អត្ថបទ បាន ចក់









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦