ព័ត៌មាន
ថវិកា៥លានដុល្លារអាមេរិកត្រូវបានកាកបាទក្រហមកម្ពុជាប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អញ្ជើញជួបសវនាការ និងប្រគល់ថវិកា ចំនួន៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា អូបែកក្អម។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ បានមានក្តីសោមនស្សរីករាយ ព្រមទាំងនាំនូវប្រសាសន៍សួរសុខទុក្ខ និងការកោតសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃមន្ទីរពេទ្យហ្លូងម៉ែ ដែលបានយកចិត្តទុកដាក់ខិតខំ រៀបចំឱ្យមន្ទីរពេទ្យហ្លួងម៉ែជា «មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក» ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ដូចជា៖ ម៉ាស៊ីនបាញ់កាំរស្មី ម៉ាស៊ីន CT Scan,ម៉ាស៊ីន RF Ablation System, ម៉ាស៊ីន C-Arm, ម៉ាស៊ីន Endoscope Ultrasound System ។ល។ ដែលបានដាក់ដំណើរការ តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រៀងមក។
លោកជំទាវបណ្ឌិតបន្តថា ដោយសារមន្ទីរពេទ្យមានតម្រូវការថវិកា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាលជំងឺមហារីកនោះ និងបានដឹងថាមន្ទីរពេទ្យមានផែនការបើកទទួលអ្នកជំងឺមកសម្រាកក្នុងមន្ទីរពេទ្យ ចាប់ពីខែមីនាខាងមុខនេះ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ជូនថវិកាចំនួន៥លានដុល្លារអាម៉េរិក តាមការស្នើសុំរបស់មន្ទីរពេទ្យ ដើម្បីអាចបំពាក់បានបន្ថែមទៀត នូវសម្ភារៈបរិក្ខារដែលមានដូចជាម៉ាស៊ីន MRI, ម៉ាស៊ីន HDR Brachytherapy, ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើតមន្ទីរពិសោធន៍ទំនើបវិភាគសាច់ និងសម្ភារៈ/បរិក្ខារជាច្រើនទៀត។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យហ្លួងម៉ែ សូមថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់បំផុតចំពោះ លោកជំទាវបណ្ឌិត ដែលបានឆ្លៀតឱកាសយ៉ាងមមាញឹក និងចំណាយពេលវេលាដ៍មានតម្លៃ ក្នុងការអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ចំនួន៥លានដុល្លាអាមេរិក ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ។ លោកសាស្ត្រាចារ្យឱ្យដឹងថា គុណូបការៈរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យទាំងអស់គ្នា ដើម្បីខិតខំបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។ ក្នុងនាមគណៈគ្រប់គ្រងនៃ មន្ទីរពេទ្យ សាស្ត្រាចារ្យ ប្តេជ្ញា និងសន្យាថា នឹងប្រើប្រាស់ថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យនេះ ស្របតាមឆន្ទៈរបស់ថ្នាក់ដឹកនាំ ឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមជម្រាបថាមន្ទីរពេទ្យហ្វូងម៉ែ គឺជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក។ អតីតមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើតឡើង ព្រមទាំងបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានបញ្ចប់ ក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិតផ្ទាល់ បានលើកយោបល់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសុខាភិបាល និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
អត្ថបទ៖ សំ ងីម








-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”