ព័ត៌មាន
ក្រុមប្រឹក្សាឃុំសង្កាត់ខេត្តស្វាយរៀងថ្កោលទោសជន អគតិប៉ុនប៉នសម្លាប់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
ស្វាយរៀង ៖ ក្រុមប្រឹក្សាឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនៅថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញលិខិតថ្កោលទោសចំពោះជនអគតិដែលមានបំណងប៉ុនប៉ងសម្លាប់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងក្រុមគ្រួសារ ដែលមានខ្លឹមសារជាអាទិ៍ = យើងខ្ញុំទាំងអស់គ្នាជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំគ្រោះស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សូមប្រកាសជាឧឡារិកចោលទោសយ៉ាងដាច់អហង្គារចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅក្រុងតាកែខ្មៅខេត្តកណ្ដាល ។
គម្រោងផែនការនេះគឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិដើម្បីទាញកម្ពុជាឲ្យធ្លាក់ក្នុងភាពវឹកវរនិងសង្គ្រាមផ្សារជាថ្មី។ យើងខ្ញុំទាំងអស់គ្នាសូមប្រឆាំងដាច់ខាតនៅទង្វើដ៏ខ្មៅកខ្វក់បំផុតរបស់ជនក្បត់ជាតិដែលហ៊ានប៉ុនប៉ុលធ្វើឃាតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អគ្គុទេសដល់ឆ្នើមរបស់ប្រជាជនកម្ពុជាបានដឹកនាំប្រទេសប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បន្តដឹកនាំអនុវត្តគោលនយោបាយឈ្នះបញ្ចប់សង្គ្ម្រាម ដដោយខ្មែរខ្លួនឯងហើយខ្មែរទាំងមូលគឺជាអ្នកឈ្នះនៅទីបំផុតបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ។បង្កើតបានសុខសន្តិភាពពេញលេញនិងឯកភាពជាតិឯកភាពទឹកដីទាំងស្រុងដែលនាំកម្ពុជាដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេលជាង៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួននិងបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
សារជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណាដែលជាអំពើភារវកម្ម បង្កឡើងដោយក្រុមឧទាមក្រៅច្បាប់ប៉ុនប៉ងធ្វើឃាដសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងក្រុមគ្រួសារ ហើយសូមប្តេជ្ញាការពារសន្តិភាពនៅកម្ពុជាឲ្យបានស្ថេរគង់វង្សដើម្បីឧត្តមប្រយោជន៍ជាតិព្រមទាំងភាពសុខសាន្តរីកចម្រើនរបស់ប្រជាជនកម្ពុជា (ជយោព្រះរាជាណាចក្រកម្ពុជា) ។
-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ