ព័ត៌មាន
កាកបាទក្រហមគិតគូរខ្ពស់ពីសេវាសុខាភិបាលសាធារណៈ និងឯកជនក្នុងការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ
ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារខាងមុខ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៥នេះ បានរៀបចំកិច្ចពិភាក្សាផ្សព្វផ្សាយស្តីពី៖ «សេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ នៅសាលប្រជុំ “A” ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោម អធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំងអ្នកពាក់ព័ន្ធ និងយុវជន កក្រក សរុបចំនួន១៨០នាក់។
ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ខាងមុខនេះ ក្នុងនាម កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ រួមជាមួយក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សាស្តីពី៖ «សេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» ដោយមានការសម្របសម្រួលកម្មវិធីពី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការបកស្រាយពីវាគ្មិនចំនួន៣នាក់៖ ១លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, ២លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកក្រកខេត្តកំពង់ចាម, និងទី៣ លោកវេជ្ជបណ្ឌិត MANABU OKAWADA ប្រធានគ្លីនិក មន្ទីរពេទ្យសាន់រ៉ាយ។
មុននឹងឈានដល់ដំណើរការនៃកិច្ចពិភាក្សា និង សំនួរ-ចម្លើយ របស់វាគ្មិនទាំង៣ខាងលើ លោកជំទាវអគ្គលេខាធិការ ដែលបានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺស្របទៅនឹងប្រធានបទរបស់ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូនពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា រួមជាមួយនឹងអ្វីដែល កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ដើម្បីឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០។
លោកជំទាវអគ្គលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា វេទិការនៃកិច្ចពិភាក្សានេះ នឹងដំណើរការដោយរលូន នឹងផលិត ចេញនូវផ្លែផ្កា ខ្លឹមសារសម្រាប់អប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ជាប្រយោជន៍ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេស យុវវ័យ ស្រ្តីកំពុងពរពោះ ស្រ្តីមានកូនតូច និងលើកកម្ពស់ការយល់ដឹង អំពីការថែទាំសុខភាពរបស់ខ្លួន ក៏ដូចជាការបង្កើតបាននូវកូន ជាទីស្រឡាញ់របស់ខ្លួន ប្រកបដោយសុខភាពល្អ សតិបញ្ញាវាងវៃ។
សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្សេងទៀត នឹងធ្វើការចាក់ផ្សាយកម្មវិធីខ្លឹមសារទាំងស្រុងខាងលើ នៅថ្ងៃទី ២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ៖ សំ ងីម











-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”