ព័ត៌មាន
ឯកឧត្តម កែវ រ៉េមី អញ្ជើញប្រគល់រថយន្តសង្គ្រោះដល់មណ្ឌលអប់រំកែប្រែទី២ ដើម្បីគាំទ្រសុខុមាលស្ត្រីជាប់ឃុំ
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ការប្រគល់រថយន្តសង្គ្រោះដល់មណ្ឌលអប់រំកែប្រែទី២ គឺដើម្បីគាំទ្រសុខុមាលស្ត្រីជាប់ឃុំឱ្យទទួលបានការគាំពារដូចស្រ្តីទូទៅ។
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់សម្រាប់ផ្តល់ជូនមណ្ឌលអប់រំកែប្រែទី២ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងចុះសំណេះសំណាលជាមួយជនជាប់ឃុំជាស្រ្តី ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា ការផ្តល់អំណោយរថយន្តសង្គ្រោះបន្ទាន់នាពេលនេះ តបតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការជួយសម្រួលដល់ការគាំទ្រសុខុមាលភាពស្ត្រីក្នុងពន្ធនាគារ ពិសេសក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មានការយកចិត្តទុកដាក់លើ ផ្លូវ មនុស្ស ទឹក ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកសិទ្ធិរបស់ស្រ្តីត្រូវទទួលបានស្មើគ្នា រាប់ទាំងស្រ្តីទូទៅនៅក្នុងសង្គម និងស្រ្តីជាប់ឃុំ គឺរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិគាំពារផ្នែកសុខុមាលភាពដូចគ្នា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា ជំនួយរថយន្តសង្គ្រោះបន្ទាន់នេះ គឺចំគោលដៅ ដែលកំពុងត្រូវការប្រើប្រាស់ជាចាំបាច់ ហើយការណ៍នេះជាការលើកស្ទួយនិងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិទទួលបានសេវាសុខភាព សិទ្ធិស្រ្តី និងសិទ្ធិកុមារ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំនៅពន្ធនាគារ ដែលបានចូលរួមក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងកន្លែងឃុំឃាំង ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ មានសួនកម្សាន្ដសម្រាប់កូនតាមម្តាយ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏យកចិត្តទុកដាក់ពីការរស់នៅចំពោះជនជាប់ឃុំជាភេទទីបី ដែលជាការចូលរួមលើកកម្ពស់ និងការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា លើកឡើងថា អំណោយរថយន្តសង្គ្រោះបន្ទាន់ដែលផ្តល់ឱ្យមណ្ឌលអប់រំកែប្រែទី២នាពេលនេះ គឺជាការបន្តសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈអ្នកឧកញ៉ា ក្នុងការជួយដល់បណ្តាស្ថាប័ន-អង្គភាព ដែលមានតម្រូវការរថយន្តសង្គ្រោះបន្ទាន់សម្រាប់បម្រើដល់ដំណើរការប្រចាំថ្ងៃ។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា សង្ឃឹមថា រថយន្តសង្គ្រោះបន្ទាន់នេះនឹងរួមចំណែកដល់ការគាំទ្រចំពោះការគាំពារសុខភាព និងសុខុមាលភាពស្រ្តីក្នុងមណ្ឌលអប់រំកែប្រែទី២ទាំងមូល ដើម្បីជាប្រយោជន៍ក្នុងការថែទាំ និងរក្សាកំណើនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនផងដែរ៕








-
PR NEWS4 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)