ព័ត៌មាន
ផ្លូវបេតុង១ខ្សែក្នុងស្រុកខ្សាច់កណ្តាល បានកំពុងលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទ
កណ្ដាល ៖ ផ្លូវបេតុងមួយខ្សែ ក្នុងស្រុកខ្សាច់កណ្តាល បានកំពុងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការតភ្ជាប់ធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន ពោលគឺបាននិងកំពុងប្រែក្លាយជនបទ ទៅជាតំបន់ដែលមានភាពរីកម្រើន។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១,៥៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញការស្ថាបនាផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានជំរុញការអភិវឌ្ឍន៍នៅតាមជនបទ ពីគ្មានផ្លូវមកមានផ្លូវ, ផ្លូវដែលពិបាកធ្វើដំណើរមកជាផ្លូវក្រាលក្រួស, ជាពិសេសនៅតាមតំបន់ជនបទមួយចំនួន បានប្រែក្លាយពីផ្លូវ ក្រាលក្រួស មកជាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង ដូចផ្លូវនៅទីនេះជាដើម។
ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញលើកកម្ពស់ផ្លូវនៅតាមជនបទ តាមរយៈការស្តារ, ការ ស្ថាបនា និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាការប្រើប្រាស់យូរ អង្វែង និងធន់ទៅនិងបម្រែបម្រួលអាកាសធាតុ ដើម្បីជំរុញដំណើរការអន្តរសេដ្ឋកិច្ច-សង្គម និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។ បញ្ហានេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងបន្តយកចិត្តទុកដាក់ លើការជួសជុលផ្លូវជនបទជា ប្រចាំ, ពង្រឹងការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃអនុវត្តគម្រោងជាដើម។ ជាក់ស្តែងផ្លូវបេតុងនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាផ្លូវ នេះបានយ៉ាង ល្អប្រសើរ ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឧត្តមសេនីយ៍ទោ អ៊ុន សុវណ្ណាសារ អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចមក នាយកដ្ឋានក៏បានចាប់ផ្តើមស្ថាបនា និងឈានមកដល់ការវាយតម្លៃបញ្ចប់សុពលភាព, បច្ចុប្បន្នផ្លូវនេះបានកំពុងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋជាដើម។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ជី ស៊ីថា ក៏បានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់រាជរដ្ឋាភិ- បាល ដែលបានស្តារប្រទេសជាតិពីបាតដៃទទេ ឈានមកដល់មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាម មូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងនេះជាដើម ។ ទាក់ទិនបញ្ហាផ្លូវនេះ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សូមចូលរួម ថែទាំងផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានល្អ សម្រាប់ជាប្រយោជន៍ជាសាធារណៈ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗ ទទួលបានក្រម៉ាចំនួន១៕
អត្ថបទ៖ សុន រ៉ាឌី



















-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦