ព័ត៌មាន
ក្រសួងអប់រំ ពង្រីកការផ្ទេរមុខងារ និងហិរញ្ញវត្ថុ សម្រាប់ពង្រឹងគុណភាពអប់រំនៅថ្នាក់មូលដ្ឋាន
នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី នីតិវិធីហិរញ្ញវត្ថមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌ សម្រាប់អនុវត្តមុខងារ ការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលអនុវត្តមុខងារអប់រំយុវជន និងកីឡានៅថ្នាក់ក្រុងស្រុកខណ្ឌ។
ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា មកដល់ឆ្នាំ២០២៥នេះ ក្រសួងអប់រំយុវជន និងកីឡា បានអនុវត្តជាផ្លូវការ នូវការផ្ទេរធនធានហិរញ្ញវត្ថុ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងមុខងារប្រគល់ភារកិច្ច ទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌទាំងអស់ អស់ហើយនៅទូទាំងប្រទេស ហើយថវិកាសម្រាប់ដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ គឺត្រូវបានផ្ទេរត្រង់នៅតាមប្រព័ន្ធធនាគារដដែល និងត្រូវផ្ទេរ ១០០% ជាប្រចាំ។
ឯកឧត្តម អ៊ុង បូរាត បន្តថា ការផ្ទេរធនធនហិរញ្ញវត្ថមានភ្ជាប់លក្ខខណ្ឌនេះ គឺមានគោលដៅបី ដើម្បីពង្រឹងគុណភាពអប់រំនៅថ្នាក់មូលដ្ឋាន រួមមាន៖ ការធនានិរន្តភាពក្នុងការអនុវត្តមុខងារដោយការទទួលខុសត្រូវ ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពអនុវត្តមុខងារ និងការប្រើប្រាស់ធនធានថវិកាដើម្បីដោះស្រាយបញ្ហាដែលកើតឡើង។
លោកស្រី ជា គីម ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងដែរថា តាមគោលការណ៍នៃការផ្ទេរមុខងារ បានតម្រូវឱ្យមានការផ្ទេរភ្ជាប់ទៅជាមួយនូវធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ការរៀបចំនីតិវិធីសម្រាប់ការអនុវត្ត ការអភិវឌ្ឍសមត្ថភាព ការតាមដានត្រួតពិនិត្យ និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាព សមត្ថភាពសមស្របក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនោះប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាជាតិដែលបានកំណត់។
សូមបញ្ជាក់ថា នៅក្នុងការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេសនេះ ក្រសួងអប់រំ បាននិងកំពុងរៀបចំផ្ទេរបុគ្គលិកអប់រំជាគ្រូបង្រៀនប្រមាណជាង ៦០.០០០ នាក់ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីបន្តគ្រប់គ្រង និងប្រើប្រាស់សម្រាប់អនុវត្តមុខងារដែលបានផ្ទេរ៕ អត្ថបទ ស៊ុម សុខជា







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦