ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងថ្កោលទោសជនអគតិប៉ុនប៉នសម្លាប់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
ស្វាយរៀង ៖ ពលរដ្ឋសង្កាត់ស្វាយរៀង ក្រុងនិងខេត្តស្វាយរៀងនៅថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានថ្លែងលិខិតថ្កោលទោសចំពោះជនអគតិដែលមានបំណងប៉ុនប៉ងសម្លាប់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារ តាមរយះដ្រូន ដែលមានខ្លឹមសារជាអាទិ៍ = យើងខ្ញុំទាំងអស់គ្នាជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង សូមប្រកាសជាឧឡារិកថ្កោលទោសយ៉ាងដាច់អហង្គារចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅក្រុងតាកែខ្មៅខេត្តកណ្ដាល ។
គម្រោងផែនការនេះគឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឲ្យធ្លាក់ក្នុងភាពវឹកវរនិងសង្គ្រាមសារជាថ្មី។ យើងខ្ញុំទាំងអស់គ្នាសូមប្រឆាំងដាច់ខាតនៅទង្វើដ៏ខ្មៅកខ្វក់បំផុតរបស់ជនក្បត់ជាតិដែលហ៊ានប៉ុនប៉ុលធ្វើឃាតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គុទេសដល់ឆ្នើមរបស់ប្រជាជនកម្ពុជាបានដឹកនាំប្រទេសប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍បន្តដឹកនាំអនុវត្តគោលនយោបាយឈ្នះៗបញ្ចប់សង្គា្រម ដោយខ្មែរខ្លួនឯងហើយខ្មែរទាំងមូលគឺជាអ្នកឈ្នះនៅទីបំផុតបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសុខសន្តិភាពពេញលេញនិងឯកភាពជាតិឯកភាពទឹកដីទាំងស្រុង ដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេលជាច្រើនរយឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រ របស់ខ្លួននិងបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
សារជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណាដែលជាអំពើភារវកម្ម បង្កឡើងដោយក្រុមឧទាមក្រៅច្បាប់ប៉ុនប៉ងធ្វើឃាដសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងក្រុមគ្រួសារ ហើយសូមប្តេជ្ញាការពារសន្តិភាពនៅកម្ពុជាឲ្យបានស្ថេរគង់វង្សដើម្បីឧត្តមប្រយោជន៍ជាតិព្រមទាំងភាពសុខសាន្តរីកចម្រើនរបស់ប្រជាជនកម្ពុជា (ជយោព្រះរាជាណាចក្រកម្ពុជា) ។ ដោយ ៖ ភា សារិទ្ធ


-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦