ព័ត៌មាន
ពលរដ្ឋខ្មែរនៅប្រទេសថៃ ប្រកាសចេញប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលជាការញុះញង់ពីក្រុមប្រឆាំង
ភ្នំពេញ៖ ប្រជាពលរដ្ឋ ពលករ និងសិស្សនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសថៃ បានលើកបដាប្រឆាំងនឹងគម្រោងបាតុកម្មដែលជាការញុះញង់ពីក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ខណៈពួកគេបានថ្កោលទោសមេដឹកនាំជ្រុលនិយមដែលតែងតែរៀបចំផែនការធ្វើបាតុកម្មបង្កការរំខានពេលវេលាភារកិច្ចរបស់ពួកគេជាខ្លាំង។
អ្នកស្រី ញ៉ា រដ្ឋា ប្រជាពលរដ្ឋកំពុងរស់នៅ និងបម្រើការងារនៅប្រទេសថៃបាននិយាយថា «សូមបងប្អូនយើងនៅថៃ កុំទៅចូលរួមពាក់ព័ន្ធនឹងបាតុកម្មជាមួយក្រុមជ្រុលនិយម។ យើងខ្ញុំជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និងមិនចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមនោះទេ»។ អ្នកស្រីបានបន្តថា មិនរំជើបរំជួលតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ ព្រោះការធ្វើបាតុកម្ម មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងកម្ពុជា-ថៃ ជាពិសេសអាចបង្កស្ថានការណ៍នយោបាយកាន់តែតានតឹង និងឈានដល់ជម្លោះព្រំដែនទៀតផង។
លោក ឆេង គឹមសឿន ប្រជាពលរដ្ឋខ្មែរកំពុងបម្រើការងារនៅប្រទេសថៃបាននិយាយថា «យើងខ្ញុំជាពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការចរចាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។ លោកបន្តថា៖«ខ្មែរនៅទីណាក៏ដោយ ទោះមានគំនិតមិនដូចគ្នាក៏ដោយ ក៏យើងនៅតែជាខ្មែរ! យើងមិនត្រូវឈ្លោះគ្នានៅលើទឹកដីគេនាំឱ្យគេមើលងាយនោះទេ ដូច្នេះពលរដ្ឋផ្សេងទៀតសូមកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ»។
ក្រុមពលរដ្ឋខាងលើ បានលើកឡើងបន្តថា បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិទាំងមូលនៅលើទឹកដីបរទេស។ ដូចនេះ សូមបងប្អូនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅស្រុកថៃ កុំទៅចូលរួមបាតុកម្មដែលរៀបចំដោយក្រុមប្រឆាំង។
ទាក់ទិនបញ្ហានេះ កញ្ញា សួន ស្រីនិច ពលករខ្មែរនៅប្រទេសថៃបាននិយាយថា «យើងខ្ញុំជាពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និងមិនចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ និងជឿជាក់លើការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត ក្នុងការចចារដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។ កញ្ញាបានកត់សម្គាល់ឃើញថា ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ដោយសារពលរដ្ឋបានដឹងច្បាស់ពីល្បិចកលដ៏ខ្មៅងងឹតរបស់ពួកគេក្នុងការបម្រើផលប្រយោជន៍ទណ្ឌិត សម រង្ស៊ី និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា។
ចំណែកលោក ពិសី រដ្ឋា ប្រជាពលរដ្ឋបម្រើការងារនៅប្រទេសថៃ បាននិយាយថា៖«ខ្ញុំគោរពឆន្ទៈរបស់បងប្អូនដែលកំពុងរស់នៅស្រុកថៃប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ហើយខ្ញុំក៏ប្រកាសមិនគាំទ្របាតុកម្មដូចជាបងប្អូនយើងដែរ ព្រោះបាតុកម្មមិនមានផលចំនេញអ្វីដល់ជាតិនោះទេ វាគ្រាន់តែបម្រើរបៀបវារៈនយោបាយដ៏កខ្វក់របស់ពួកគេប៉ុណ្ណោះ។
លោកបន្តថា ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការបម្រើនយោបាយបរទេសប៉ុណ្ណោះដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ច្បាស់ៗជុំវិញសំណុំរឿង កោះគុត ខណៈប្រទេសទាំងពីរកំពុងធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល។
គួររំឭកថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងក្រៅប្រទេសជាបុគ្គលដែលនៅពីក្រោយគ្នីគ្នាមួយក្ដាប់តូចកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ និងជប៉ុន ដោយព្យាយាមញុះញង់ មួលបង្កាច់ឱ្យមានការរើសអើងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើមហិច្ចតានយោបាយគ្មានគោលដៅរបស់ខ្លួនប៉ុណ្ណោះ។ ចេតនារបស់ទណ្ឌិត សម រង្ស៊ី គឺជាការសងសឹកគំនុំផ្ទាល់ខ្លួនជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយប្រើលេសស្នេហាទឹកដី និងព្រំដែន ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដូច្នេះគំនិតដ៏អាក្រក់ទាំងនេះ បងប្អូនមិនគួរចូលរួមក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ីនោះទេ ហើយចៀសឱ្យឆ្ងាយពីបុគ្គលរូបនេះ និងងាកមកចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល៕





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦