ព័ត៌មាន
កាកបាទក្រហមកម្ពុជា ប្រគល់រង្វាន់ជ័យលាភីការប្រកួតផលិតវីដេអូ អបអរខួប៧០ឆ្នាំដល់យុវជន
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភះនេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីការប្រកួតប្រជែងផលិតវីដេអូខ្លី ស្តីពី «ប្រវត្តិកាកបាទក្រហមកម្ពុជា» ដើម្បីអបអរខួបទី៧០ឆ្នាំ (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២៥) ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា មកពី១៧គ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមប្រកួត។ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក និង ទីប្រឹក្សាក្លឹបយុវជន មកពី២២គ្រឹះស្ថានឧត្តមសិក្សា និងយុវជនសរុប ១១០នាក់ នាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។
ចាប់នៃកម្មវីធីលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងបានឱ្យដឹងថា ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញទាំង២៥ មានគ្រឹះស្ថានឧត្តមសិក្សាចំនួន១៧ ដែលបានចូលរួមប្រកួត ហើយផ្ញើវីដេអូមកកាន់ទីស្នាក់ការកណ្តាល។ វីដេអូទាំងនោះត្រូវបានបង្ហោះលើទំព័រហេ្វសប៊ុកផ្លូវការ របស់កាកបាទក្រហមកម្ពុជា ដើម្បីបោះឆ្នោតជ្រើសរើសជំហ៊ានទី១ តាមរយៈការរាប់សំឡេងគាំទ្រដោយផ្អែកលើរូបមន្ត៖ View១ បាន១ពិន្ទុ, Like១ បាន៣ពិន្ទុ, Comment១ បាន៣ពិន្ទុ, និង Share១ បាន៣ពិន្ទុ។ អស់រយៈពេល៧ថ្ងៃ (ចាប់ពីថ្ងៃទី៧-១៣ខែកុម្ភៈ វេលាម៉ោង៣រសៀល) ក្រុមការងារបច្ចេកទេសបានជ្រើសរើសវីដេអូ ដែលទទួលបានការគាំទ្រច្រើនជាងគេចំនួន១០វីដេអូ ក្នុងចំណោម១០ មានវីដេអូចំនួន៣មានពិន្ទុខ្ពស់ជាងគេ ដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់៣។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១បានឱ្យដឹងថា តាមការវាយតម្លៃរបស់គណៈកម្មការដាក់ពិន្ទុ គឺផ្អែកលើចំណុចសំខាន់ៗចំនួន៥រួម៖ ១.ខ្លឹមសារត្រូវឆ្លុះបញ្ចាំងពីប្រវត្តិរបស់ កាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ – ២០២៥) ស្របតាមដំណាក់កាលសំខាន់ៗ របស់ឥស្សរជនដែលបានកសាងស្នាដៃ ក្នុងបុព្វហេតុមនុស្សធម៌ រយៈពេល៧ទសវត្សរ៍កន្លងមក ព្រមទាំងវឌ្ឍនភាព ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាប់ពីមហាសន្និបាតអាណត្តិទី២ ឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន, ២.រូបភាពទាក់ទាញប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ហើយការបញ្ចូលរូបភាព ស៊ីគ្នាទៅនឹងខ្លឹមសារបានល្អ, ៣.វីដេអូមានអក្សរ Subtitles ជាភាសាខ្មែរ និងភាសាអង់គ្លេសអមដោយភ្លេង, ៤.វីដេអូខ្លី រយៈពេល ៤នាទី-៧នាទី ដែលមានគុណភាពច្បាស់ល្អ កម្រិត Full HD, និង៥. វីដេអូមាន Logo កាកបាទក្រហមកម្ពុជា និង Logo របស់គ្រឹះស្ថានឧត្តមសិក្សា បិទចុងបញ្ចប់នៃវីដេអូ។
បន្ទាប់ពីទស្សនាវីដេអូទាំង៣ក្រុមដែលជាប់ចំណាត់ថា្នក់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្រងវីដេអូឯកសារប្រវត្តិរបស់ កាកបាទក្រហមកម្ពុជា ទាំង១៧ឃ្លីប ដែលជាស្នាដៃផ្ទាល់របស់យុវជនកាកបាទក្រហមកម្ពុជា ដែលនេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផលិត ចងក្រងឡើងនូវកម្រងវីដេអូឯកសារខ្លីស្តីពីប្រវត្តិ កាកបាទក្រហមកម្ពុជា ចាប់តាំងពីពេលកកើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ រហូតមកដល់បច្ចុប្បន្ន។
សូមជម្រាបថា ក្រុមដែលទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែកផលិតវីដេអូខ្លី ស្តីពី «ប្រវត្តិកាកបាទក្រហមម្ពជា» លេខ១បានទៅលើ សាកលវិទ្យាល័យ ប៉ែលធី អន្តរជាតិ, លេខ២សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, និងលេខ៣ សាកលវិទ្យាល័យ កម្ពុជា។ ដោយក្រុមជ័យលាភីនីមួយៗ ទទួលបណ្ណសរសើរ និងថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន, កុំព្យូទ័រយួរដៃ រួមទាំងរង្វាន់ផ្សេងៗ និងថវិកាមួយចំនួនទៀត។ រីឯក្រុមដែលមិនបានជាប់ចំណាច់ថ្នាក់ ក៏ទទួលបានបណ្ណសរសើរ និងថ្លែងអំណរគុណ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនប្រធានកិត្តិយសក្លឹប និងរង្វាន់លើកទឹកចិត្តផងដែរ៕
អត្ថបទ៖សំងីម




















-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦