ព័ត៌មាន
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តដល់និស្សិតជ័យលាភី ដែលកំពុងស្វែងរកការងារឱ្យព្យាយាមស្វែងរកការងារទាំងក្នុងក្របខណ្ឌសាធារណៈ និងឯកជនបន្ដទៀត ដោយស្មារតីមុះមុត និងមានក្តីសង្ឃឹម ពីព្រោះតាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាដែលមានកំណើនខ្ពស់ ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤ និងបន្តមានកំណើនខ្ពស់ថែមទៀតដល់រង្វង់ ៦,៣% សម្រាប់ឆ្នាំ ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចធិបតីបានថ្លែងថា ការទទួលបានសញ្ញាបត្រនាពេលនេះ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ សម្រាប់ជីវិតរបស់និសិ្សតជ័យលាភី។ សម្ដេចមានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជ័យលាភី នឹងខិតខំពុះពារ និងជម្នះរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីកសាង និងពង្រឹងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អដោយប្រើជំនាញឯកទេស, ចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួន បម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងឱកាសនោះសម្ដេចធិបតីបានរម្លឹកដល់និស្សិតជ័យលាភីថាការបញ្ចប់ការសិក្សានាពេលនេះមិនមែនជាការបញ្ចប់ការសិក្សានោះទេ ពោលគឺចាំបាច់ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀតពេញមួយជីវិត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន នៅក្នុងទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ជាមួយបណ្តាជនក្នុងប្រទេស និងក្រៅប្រទេស។ សម្ដេចបន្តថា ការបន្តសិក្សារៀនសូត្រ អភិវឌ្ឍជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យា គឺមិនត្រឹមតែជាការងារបន្ទាប់បន្សំនោះទេ, ប៉ុន្តែជាការងារស្នូលដែលបញ្ញាវន្ត និងអ្នកជំនាញ ត្រូវឱបក្រសោប ដើម្បីធានាស្ថិរភាពការងារ និងសេចក្តីរុងរឿង ថ្កុំថ្កើននៃសង្គមជាតិកម្ពុជាខាងមុខ៕អត្ថបទ៖ វ៉ន ដារ៉ា





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់