ព័ត៌មាន
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥
នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ នៅសាលប្រជុំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ស្ថិតក្នុងក្រុងព្រះវិហារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្រោមអធិបតីភាព លោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិកា សាខាសមាគម នារី ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តជាច្រើនរូប។
ក្រោយពីបានស្តាប់នូវរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំមក លោកជំទាវ សុខា គងពិសី ក៏ បានលើកឡើងថា សាខាសមាគមនារីខេត្ត និងក្រុមចលនាស្ត្រី ក៏ដូចជាបណ្តាញស្ត្រី នៅក្រុងស្រុក ឃុំសង្កាត់ បានរួមគ្នាយ៉ាងផុសផុល ក្នុងសកម្មភាពមនុស្សធម៌ និងការងាររបស់រាជរដ្ឋាភិបាល ដែលសកម្មភាពទាំងអស់នេះ គឺជាឧត្តមប្រយោជន៍ដល់ស្ត្រី ចាស់ជរា ស្ត្រីគ្មានទីពឹង ស្ត្រីមេម៉ាយ និង កុមារកំព្រាជាដើម ដែលទាំងនេះគឺ ជាគោលដៅសំខាន់ក្នុងការជួយដោះស្រាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៃខេត្តរបស់យើង។
បន្ថែមពីលើនេះ លោកជំទាវក៏បានផ្តាំផ្ញើ ដល់លោកស្រី ដែលជាសមាជិកា សាខា សមាគមនារី និងបណ្តាញស្ត្រីទាំងអស់សូមបន្តចូលរួម អនុវត្តឱ្យបាននូវទិសដៅការងារជាប្រចាំ របស់ សាខា និងអនុសាខាសមាគមនារី ចេះរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ។ បន្តខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបរាយការណ៍ជាប្រចាំពង្រឹង និងបង្កើនប្រសិទ្ធភាព ដឹកនាំកិច្ច សហការល្អជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់, ត្រូវស្មោះត្រង់ និងរក្សាទំនាក់ទំនង ជិតស្និត ជាមួយប្រជាពលរដ្ឋ តាមរយៈការចុះមូលដ្ឋានជាប់ជាប្រចាំ, ជួបប្រជុំជាមួយបងប្អូននារីដើម្បីអប់រំ ផ្សព្វ-ផ្សាយ ពង្រឹងសតិអារម្មណ៍ ចិញ្ចឹមចលនាភ្ជាប់ឱ្យបានជាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមគ្នា ដោះស្រាយឱ្យបានទាន់ពេលវេលានូវតម្រូវ ការចាំបាច់របស់ពួកគាត់។
បន្ថែមពីនេះត្រូវពង្រឹងសីលធម៌រស់នៅ ស្អាតស្អំ រក្សាប្រពៃណីល្អ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ជាពិសេសតម្លៃស្ត្រី និងការថែរក្សា ការពារកិត្តិយសស្ត្រី ឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលស្គាល់ថា “ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និង សង្គមជាតិរបស់យើងទាំងអស់គ្នា»។
សូមរក្សាតម្លៃ នៃសន្តិភាព ចេះស្រឡាញ់ ថែរក្សា ការពារសន្តិភាពដោយប្រើប្រាស់ ពាក្យស្លោករបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន “អរគុណសន្តិភាព និងដឹកនាំ តាមនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល។










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់