ព័ត៌មាន
លទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម លើកទី៣៨ មានរបៀបវារៈចំនួន១៣
ក្នុងរបៀបវារៈទី១ អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធនឹងករណីចៅក្រមចំនួន ១៤ករណី និងករណីព្រះរាជអាជ្ញា ចំនួន ៩ករណី ដែលក្នុងនោះដាក់វិន័យក្រោមរូបភាព ស្តីបន្ទោសដោយផ្ទាល់មាត់ចំនួន ៤ករណី, ស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួនចំនួន ១១ករណី, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬ ឋានន្តរស័ក្តិមួយរយៈតែមិនត្រូវឱ្យលើសពី ២ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញ ក្នុងករណីដែលបានចុះឈ្មោះរួចហើយចំនួន ៣ករណី, ផ្លាស់ដោយបង្ខំ ១ករណី, ផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី, ផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ ១ករណី និងព្យួរពីការងារមិនឱ្យមានបៀវត្សក្នុងរយៈពេល ៦ខែ ១ករណី។
ជាមួយគ្នានេះក្នុងចន្លោះសម័យប្រជុំលើកទី៣៧ និងលើកទី៣៨ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានពិនិត្យ និងសម្រេច លើវិន័យការងារចំពោះករណីព្រះរាជអាជ្ញារង ១នាក់ ដោយសម្រេចដាក់វិន័យ ក្រោមរូបភាពបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញាផងដែរ៕




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់