ព័ត៌មាន
បណ្តាក្រុមហ៊ុនអាកាសចរណ៍បានផ្លាស់ប្តូរយន្តហោះខ្នាតធំពង្រីកដឹកអ្នកដំណើរអន្តរជាតិមកកម្ពុជា
បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣៣ក្រុមហ៊ុន ហើយដោយសារមានកំណើនទីផ្សារអ្នកដំណើរអន្តរជាតិកើនឡើងជាបន្តបន្ទាប់មកកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនយន្តហោះ នាំគ្នា ពង្រីកជើងហោះហើរ និងផ្លាស់ប្តូរប្រភេទយន្តហោះពីខ្នាតមធ្យម ទៅប្រភេទយន្តហោះខ្នាតធំ ហោះដឹកនាំអ្នកដំណើរអន្តរជាតិពេញៗចេញចូលប្រទេសកម្ពុជា។
បណ្តាក្រុមហ៊ុនការីទេសចរណ៍ ក៏ក្រុមហ៊ុនលក់សំបុត្រយន្តហោះនៅបុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែកុម្ភៈនេះ ថ្លែងថា ស្ថានភាពជារួម ទីផ្សារតម្រូវការទិញលក់សំបុត្រយន្តហោះនៅកម្ពុជា គឺមានកំណើនជាលំដាប់រហូតខែមេសា ហើយតាមរយៈកំណើននេះ បានធ្វើឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានាពង្រីកការផ្លាស់ប្តូរប្រភេទពីខ្នាតមធ្យម ទៅប្រើប្រាស់ប្រភេទយន្តហោះខ្នាតធំដែលជាប្រភេទយន្តហោះថ្មីបច្ចេកវិទ្យាទំនើបរបស់ពីពិភពលោក។
លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃក្រសួងទេសចរណ៍ ថ្លែងថា ទីផ្សារការធ្វើដំណើរទេសចរណ៍អន្តរជាតិ ក្នុងរដូវនេះ គឺមានភាពល្អប្រសើរច្រើន ក្នុងនោះ ទីផ្សារការធ្វើដំណើរទេសចរណ៍នៅក្នុងតំបន់អាស៊ាន ទីផ្សារមកពីអឺរ៉ុប និងអាមេរិកជាដើម មកកម្ពុជា គឺមានកំណើនពី៣០ទៅ៥០% បើប្រៀបធៀបខែមករាឆ្នាំ២០២៤ ដោយឡែកទីផ្សារការធ្វើដំណើរមកពីប្រទេសចិន នៅមិនទាន់មានកំណើននោះទេ។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងថា បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិអន្តរជាតិកើនរហូតដល់៣៣ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ១ និងក្រុមហ៊ុនអន្តរជាតិ២៧ បាននិងកំពុងប្រតិបត្តិការពង្រីកជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិយ៉ាងសកម្មភាពហោះចេញចូលកម្ពុជា។
ឯកឧត្តម បញ្ជាក់ថា មកដល់ខែកុម្ភៈឆ្នាំ២០២៥នេះ សរុបជារួមក្នុងមួយសប្តាហ៍មានយន្តហោះទេ្វរទិសចេញចូលកម្ពុជាមានចំនួន ១៣២២ជើង ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិនៅភ្នំពេញក្នុងមួយសប្តាហ៍គឺមានកំណើនជើងហោះហើរទ្វេទិសចំនួន៩១៨ជើង អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ៣៦៨ជើង ដោយឡែកខេត្តព្រះសីហនុមានការហោះហើរចេញចូលទ្វេរទិសមាន៣៦ជើងក្នុងមួយសប្តាហ៍ណហើយចំនួនជើងហោះហើរនេះ គឺមានកំណើនជាបន្តបន្ទាប់៕ អត្ថបទ ស៊ុម សុខជា








-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ