ព័ត៌មាន
មូលនិធិអាស៊ីនឹងចូលរួមក្នុងផែនការសកម្មភាពជាតិ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខនៅកម្ពុជា
ក្រសួងកិច្ចការនារី និងអង្គការមូលនិធិអាស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការអនុវត្តគម្រោង គាំទ្រផ្នែកបច្ចេកទេសក្នុង ការអភិវឌ្ឍបែបបរិយាបន្ន ដល់ផែនការសកម្មភាពជាតិ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសកម្ពុជា និងគាំទ្រដល់ការបង្កើន សមត្ថភាព ផ្លាស់ប្តូរចំណេះដឹង និងការរៀនសូត្រពីប្រទេសផ្សេងទៀត។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា (MoU) រវាងក្រសួងកិច្ចការនារី និងអង្គការមូលនិធិអាស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅលើការរៀបចំផែនការ សកម្មភាពជាតិ ស្តីពីរបៀបវារៈស្ត្រីសន្តិភាព និងសន្តិសុខនៅប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០៥ នេះថា ស្ត្រីសន្តិភាព និងសន្តិសុខគឺជាប្រធានបទថ្មីមួយ ដោយយកស្ត្រីជាភ្នាក់ងារមួយ ដើម្បីដោះស្រាយស្រ្តីដែលរងគ្រោះ ក្នុងនោះមានពីរប្រភេទរួមមាន សន្តិសុខប្រពៃណី, ដែលផ្តោតលើច្បាំង និងជម្លោះផ្សេងៗ ចំណែកសន្តិសុខមិនកើតឡើងដោយប្រពៃណីដូចជា ការបង្កើតឡើងដោយ ប្រព័ន្ធឌីជីថល គ្រោះថ្នាក់ធម្មជាតិ នេះគឺជាប្រធានបទមួយ លើសពីក្រសួងកិច្ចការនារីដែលកំពុងអនុវត្តបច្ចុប្បន្ន។

ជុំវិញបញ្ហាខាងលើនេះដែរ, លោកជំទាវកិត្តិបណ្ឌិត ស្នើដល់អង្គការមូលនិធិអាស៊ី ជួយស្រាវជ្រាវទៅលើឧត្តមានុវត្តន៍របស់ ប្រទេសក្នុងតំបន់ ដែលជួបប្រទះបញ្ហាស្រដៀងនិងកម្ពុជា ខណៈបច្ចុប្បន្នទាក់ទិនបញ្ហានេះ គឺមានជាង ១០០ ប្រទេស បាននិងកំពុង អនុវត្តផែនការសកម្មភាពរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីការស្រាវជ្រាវ និងបទពិសោធន៍ដែលទទួលបានពីបណ្តាប្រទេសផ្សេងៗ សូមយកមក អនុវត្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជាអាចពន្លឿនការអភិវឌ្ឍន៍ផែនការសកម្មភាពជាតិរបស់ខ្លួន។

លោកស្រី មេឡូនី លីនប៊ីក (Meloney C. Lindberg) តំណាងប្រចាំប្រទេសអង្គការមូលនិធិអាស៊ី លើកឡើងថា ស្ត្រីដើរតួ នៅគ្រប់វិស័យនៃសង្គម ជាអ្នកកសាងសន្តិភាព អ្នកសម្របសម្រួល អ្នកដឹកនាំ និងតម្លៃនៃការចូលរួមរបស់ស្ត្រីដើម្បីសន្តិភាព និង សន្តិសុខប្រកបដោយចីរភាព សព្វថ្ងៃអង្គការមូលនិធិអាស៊ី បានកសាងនៅលើមូលដ្ឋាននេះ ដោយទទួលស្គាល់ និងពង្រីកសំឡេង របស់ស្ត្រីសម្រាប់សន្តិភាពយូរអង្វែង និងធន់។ មូលនិធិអាស៊ី មានសេចក្តីសោមនស្សរីករាយ ក្នុងការកសាងភាពជាដៃគូនេះជាមួយក្រសួងកិច្ចការនារី តាមរយៈកម្មវិធី AMPLIFY របស់យើង។ AMPLIFY គឺជាគំនិតផ្តួចផ្តើមក្នុងតំបន់ រយៈពេលប្រាំឆ្នាំរបស់មូលនិធិអាស៊ី ដែលមានគោលបំណងជួយដល់ ស្ត្រីរស់នៅក្នុងអាស៊ាន ដែលរងផលប៉ះពាល់ មិនសមាមាត្រដោយជម្លោះ និងអសន្តិសុខ។ បញ្ហាស្រ្តីនេះដែរ, លោកស្រី ថ្លែងនូវ ការអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់របៀបវារៈស្ត្រីសន្តិភាព និង សន្តិសុខ (WPS) ទាំងក្នុងតំបន់និងថ្នាក់ជាតិ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២២ កន្លងមក ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបានផ្តល់ អាទិភាព និងដឹកនាំការអនុម័តផែនការសកម្មភាពថ្នាក់តំបន់ស្តីពីសន្តិភាព និងសន្តិសុខរបស់ស្ត្រី (RPA-WPS)។ ចាប់តាំងពីពេល នោះមក ប្រទេសកម្ពុជាតំណាងដោយក្រសួងកិច្ចការនារី បានបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ខ្លួន ក្នុងនាមជាប្រធានក្រុមប្រឹក្សា អាស៊ានស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”