ព័ត៌មាន
រយៈពេល៣ខែ សម្តេច ឃួន សុដារី ជួបភ្ញៀវជិត២០លើក ដើម្បីលើកកម្ពស់វិស័យការទូត
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងពីការប្រកាសបិទសម័យប្រជុំរដ្ឋសភា បង្ហាញថា រយៈពេល៣ខែ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបភ្ញៀវជិត២០លើក ដើម្បីលើកកម្ពស់វិស័យការទូត។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ៊បានឱ្យដឹងថា ក្នុងរយៈពេល៣ខែមកនេះថ្នាក់ដឹកនាំសភា គណៈកម្មការនានា ព្រមទាំងសមាជិកសភា បានជួបសវនាការជាមួយសភានានា និងឯកអគ្គរដ្ឋទូត រាជទូតប្រទេសជាមិត្តបានចំនួន៤១លើក ក្នុងនោះប្រធានរដ្ឋសភា សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានទទួលជួបភ្ញៀវចំនួន១៩លើក, អនុប្រធានទី១ ឯកឧត្តមបណ្ឌិត ជៀម យៀប ទទួលជួបភ្ញៀវ១លើក និងប្រតិភូជាន់ខ្ពស់ប្រទេស២ ដែលជួបជាមួយថ្នាក់ដឹកនាំសភាមកពីប្រតិភូជាន់ខ្ពស់ប្រទេសវៀតណាម និងប្រតិភូជាន់ខ្ពស់មកពីប្រទេសម៉ាឡេស៊ី។
ក្នុងនោះ ប្រធានសភាសាធារណរដ្ឋវៀតណាមឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រធានសភាប្រទេសម៉ាឡេស៊ីតាន់ស៊ី ឯកឧត្តម ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) បានធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
ចំពោះក្របខណ្ឌពហុភាគី ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាបានចូលរួមសន្នីសិទ សិក្ខាសាលា កិច្ចប្រជុំនានានៃអន្តរសភាបាន១៧លើក ក្នុងនោះសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP) ដែលរដ្ឋសភាកម្ពុជាធ្វើជាសហប្រធាន។
តាមសេចក្តីជូនដំណឹងនេះ បានចាត់ទុកវិស័យការទូតសភា គឺជាកិច្ចការការបរទេសរបស់រដ្ឋសភាដ៏សំខាន់ ក្នុងការចួលរួមចំណែកដល់ការពង្រឹង ពង្រីក និងកិច្ចការទំនាក់ទំនង ចំណងមិត្តភាព និងសហប្រតិបត្តិជាមួយសភា និងរដ្ឋាភិបាលប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតរបស់ប្រទេសនានា ព្រមទាំងពង្រីក និងលើកកម្ពស់តួនាទីរដ្ឋសភាកម្ពុជា ក្នុងវេទិកាអន្តរសភានានាផងដែរ៕








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់