ព័ត៌មាន
កសិករខេត្តស្វាយរៀងអះអាងថាការងារធ្វើស្រែប្រាំងឆ្នាំនេះទទួលបានផលចំណេញតិចតួច
ស្វាយរៀង ៖ បើទោះជាតម្លៃស្រូវនៅឆ្នាំនេះមានតម្លៃចុះថោក តែការងារធ្វើស្រែប្រដេញ និងស្រូវប្រាំងរបស់កសិករខេត្តស្វាយរៀងមានការកើនឡើងជាង៥ពាន់ហិចតាលើផែនការផលិតស្រូវរដូវប្រាំងប្រចាំឆ្នាំរបស់ខេត្តចំនួន២ម៉ឺន៥០០ហិចតា។
លោកស្រី រៀម សាវឿន ក្នុងពេលប្រមូលច្រូតកាត់ផលស្រូវ នៅក្នុងភូមិ ញរ ឃុំ ញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានប្រាប់ ទូរទស្សន៏ BTV អោយដឹងថា ស្រូវនៅឆ្នាំនេះមានតម្លៃថោងជាងឆ្នាំមុនច្រើន ខណៈដែលឆ្នាំមុនក្រុមឈ្មួញដើរ ប្រមូលទិញស្រូវតាមវាលស្រែមានតម្លៃចាប់ពី១ពាន់ទៅ១ពាន់១០០រៀល តែសម្រាប់ឆ្នាំនេះក្រុមឈ្មួញដើរប្រមូលទិញស្រូវមកដល់វាលស្រែឲ្យតម្លៃតែ៧៥០រៀល ក្នុងមួយគីឡូក្រាម បើក្រុមគាត់ដឹកនាំយកទៅលក់ដល់គោលដៅនៅក្នុងភូមិសាស្ត្រប្រទេសវៀតណាម ក្នុងមួយគីឡូស្រូវលក់អាចលក់បាន៨៥០រៀលដែរ។
លោកស្រីបានបញ្ជាក់ថាការផលិតស្រូវនៅឆ្នាំនេះ តម្លៃដើមផលិតមានការកើតឡើង ពេលប្រមូលផលស្រូវលក់ទូទាត់មានការចំណេញតិចតួចសម្រាប់ពលរដ្ឋដែលរស់នៅនិងធ្វើស្រែកៀកនិងប្រទេសវៀតណាម តែបើអ្នកនៅឆ្ងាយហើយនាំស្រូវយកមកលក់ទូទាត់មិនរួចថ្លៃដើមទេដោយជីគីមី ថ្នាំពុលកសិកម្ម និងការដឹកជញ្ជូនមានតម្លៃខ្ពស់។ សំឡេង….
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង ដែលទូរទស្សន៍ btv ទទួលបានតាមសារតេឡេក្រាម គិតមកដល់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥នេះកសិករបានធ្វើការប្រមូលទុកដាក់ផលស្រូវប្រដេញទឹកនិងស្រែប្រាំងបានចំនួនប្រមាណ១ម៉ឺន ៧ពាន់៥តោន ក្នុងនោះកសិករក្នុងខេត្ត និងខេត្តជិតៗបាននាំស្រូវទៅកាន់ទីផ្សារវៀតណាមចំនួនតាមភូមិសាស្ត្រខេត្តមានចំនួន៤ម៉ឺន ៧ពាន់៨២៦តោន ដោយក្នុងមួយគីឡូក្រាមលក់បានតម្លៃចាប់ពី៨៥៩រៀល ទៅ៩០០រៀល ។






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់