ព័ត៌មាន
អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យអាងស្តុកទឹកចំនួន២កន្លែង នៅស្រុកក្រូចឆ្មារ
ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ ទំនប់បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអាស្រ័យផល ក្នុងស្រុកក្រូចឆ្មារ ។ ជាមួយការចុះពិនិត្យនេះឯកឧត្តមបាន នែនាំដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាសទឹកសម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ព្រោះថាឆ្នាំនេះទឹកតាមប្រឡាយ ត្រពាំង និងបឹងមួយចំនួនបានរីង ដោយសារតែតម្រូវការប្រើប្រាស់ទឹកច្រើនលើការស្រោចស្រព។
ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា បងប្អូនប្រជាកសិករ ដែលដាំដុះដំណាំស្រូវ អាស្រ័យផល ក្នុងទំនប់ បឹងសេកយំ និងទំនប់ប៉ើស២ នេះសូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះ ព្រោះអាចនិងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់ លើដំណាំស្រូវ។ ហើយឥឡូវនេះយើងកំពុងតែធ្វើការស្តារ បឹងនេះបន្ថែមដើម្បីមានភាពងាយស្រួលក្នុងការផ្ទុកទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពដំណាំក្នុងរដូវប្រាំង ។ បងប្អូនប្រជាពលរដ្ឋកសិករដែលអាស្រ័យផលដោយប្រើប្រាស់ទឹកបឹងទាំង២នេះ គឺបងប្អូនអាចអាស្រ័យផលបាន ប៉ុន្តែយើងនឹងទុកបឹងនេះជាសម្បត្តិរដ្ឋដើម្បីប្រើប្រាស់ជាប្រយោជន៍រួមគ្នា និងមិនតម្រូវឱ្យពុះប្លង់កម្មសិទ្ធសម្រាប់បុគ្គលណាម្នាក់ឡើយ ដោយដីផ្ទៃបឹងនេះគឺយើងនឹងធ្វើការស្តារបន្ថែមទៀតដើម្បីងាយស្រួលនៅរដូវរស្សា អាចផ្ទុកទឹកក្នុងបឹងបានច្រើនសម្រាប់បងប្អូនក្នុងស្រុកក្រូចឆ្មារ ប្រើប្រាស់ដាំដុះដំណាំកសិកម្មផ្សេងៗ ពិសេសដំណាំស្រូវ ថ្នាំជក់ និងពោត ជាដើម ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យ និងធ្វើការណែនាំដល់ប្រជាកសិករបងប្អូនពលរដ្ឋដែលអាស្រ័យផលកសិកម្មក្នុងរដូវប្រាំងនេះសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ទឹកដើម្បីរក្សាបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងមិនមានការខាតបង់លើការដាំដុះក្នុងរដូវប្រាំងនេះ ។
សូមជម្រាបថា ឆ្នាំ២០២៥ នារដូវប្រាំងនេះ ក្នុងខេត្តត្បូងឃ្មុំទាំងមូលមានបញ្ហាប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ពិសេសដំណាំស្រូវ តែយ៉ាងណាភ្លាមៗអាជ្ញាធរពាក់ព័ន្ធមួយនេះក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ បានអន្តរាគមន៍ជួយបូមទឹក បុកអណ្តូង សង្រ្គោះស្រូវប្រជាពលរដ្ឋបានទាន់ពេលវេលា រាប់រយហិកតា ដោយមិនទុកឲ្យស្រូវប្រជាពលរដ្ឋរងការខូចខាតនោះទេ៕ ដោយ៖ ជឹង សេងឡុង






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”