ព័ត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីលោកជំទាវនាយិកាផ្នែកឌីជីថល (Chief Digital Officer) នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់
ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលជំនួបសម្ដែងការគួរសមពី លោកជំទាវ Martina Klement, State Secretary ទទួលបន្ទុកឌីជីថលូបនីយកម្មនិងទំនើបកម្មកិច្ចការរដ្ឋបាល និងជានាយិកាផ្នែកឌីជីថល (Chief Digital Officer) នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់ អមដោយនាយកនិងសហការីនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ (Konrad-Adenauer-Stiftung – KAS)។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវ Klement អំពីទិសដៅរបស់កម្ពុជាក្នុងការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបេសកកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងដំណើរការនេះ រួមមានការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថល ការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថលគ្រប់កម្រិត ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ដូចជា ការគិតគូរអំពីការធ្វើអភិបាលកិច្ចលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការជំរុញកិច្ចសហការជាមួយវិស័យឯកជន មានគម្រោងសួនឌីជីថលជាដើម។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី មានប្រសាសន៍គាំទ្រកិច្ចសហការកាន់តែជិតស្និទ្ធិរវាងកម្ពុជានិងអាល្លឺម៉ង់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្សនិងការសហការលើគម្រោងស្រាវជ្រាវនិងនវានុវត្តន៍។
លោកជំទាវ Martina Klement បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជានាពេលកន្លងមក និងបង្ហាញឆន្ទៈក្នុងការផ្លាស់ប្ដូរបទពិសោធនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់បរិវត្តកម្មឌីជីថលរបស់ភាគីទាំងពីរ។
នេះជាជំនួបទីមួយនៅកម្ពុជា ក្នុងដំណើរដែលលោកជំទាវ Martina Klement មកសិក្សាស្វែងយល់ពីស្ថានភាពបរិវត្តកម្មឌីជីថលពីសំណាក់ស្ថាប័រដ្ឋនិងឯកជននៅអាស៊ីអាគ្នេយ៍៕





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់