ព័ត៌មាន
សភាពាណិជ្ជកម្មកម្ពុជាផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ចិន
ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការ នាំចេញទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ។
ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួល
ពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ លើតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយ ឈានដល់កម្រិតខ្ពស់បំផុតរហូតដល់ជាង ១៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញផលិតផលកសិកម្ម និង ផលិតផលផ្សេងទៀតទៅកាន់ចិនរួមមាន៖ ចេក, អង្ករ, ស្វាយ, ដំឡូងមី, ផលិតផលនេសាទ, សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ជាដើម។
ឧកញ៉ា បន្ថែមថា ជុំវិញការធ្វើពាណិជ្ជកម្ម, កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនជាយូរមកហើយ ដែលនេះ គឺជាឱកាសដ៏ពិសេសបំផុត សម្រាប់កម្ពុជានាំចេញផលិតផល ឬទំនិញយ៉ាងងាយស្រួល និងអំណោយផលផងដែរ, ជាក់ស្តែងតាមរយៈ សិក្ខាសាលានេះ គឺជាការផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវលើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការនាំ ចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ ធ្វើយ៉ាងណានាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារមួយនេះ ឱ្យបានកាន់តែច្រើនថែមទៀត។
លោក Zhang Yuntao លេខាទី២ នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ជាក់ស្តែងនៅក្នុងឆ្នាំថ្មីៗនេះ ទំហំនៃការ នាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន បានពង្រីកជាលំដាប់ ដែលបានក្លាយជាចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនរួមមាន៖ អង្ករ ចេក ស្វាយ មៀន ដូងជាដើម បច្ចុប្បន្នកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កំពុងឈានចូលយុគសម័យមាស ដោយ ទីផ្សារដ៏ធំរបស់ប្រទេសចិន និងគោលនយោបាយបើកចំហររបស់ចិន នឹងផ្តល់សក្តានុពលកាន់តែទូលំទូលាយសម្រាប់កម្ពុជា។
លោក សង្ឃឹមថា ប្រទេសចចិនចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីផ្ដល់ផលិតផលកសិកម្មមានគុណភាពខ្ពស់កាន់តែច្រើនទៀត ឱ្យចូលទៅក្នុងទីផ្សារប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះទាំងអស់គ្នា៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”