ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ ត្រូវមានលក្ខណៈទន់ភ្លន់ និងផ្តល់ការគោរពទៅដល់ប្រជាពលរដ្ឋ
(កំពង់ចាម) តាងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្ដីនឹក រលឹក និងសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋឃុំជាលា ព្រមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី។
ជាមួយគ្នានោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវមានលក្ខណៈទន់ភ្លន់ និងផ្តល់ការគោរពទៅដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញប្រជាពលរដ្ឋបន្តគោរព និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីនាំឱ្យសង្គមជាតិមានការអភិវឌ្ឍ។ ទាំងនេះ គឺស្របតាមបំណងប្រាថ្នា និងគោលដៅពង្រឹងនីតិរដ្ឋរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ទៀតថា សង្គមជាតិមួយប្រកបដោយលក្ខណៈសម្បត្តិបរិបូរណ៌ទៅបាន ល្គឹកណាមានការអនុវត្ត និងគោរពច្បាប់បានត្រឹមត្រូវ ខណៈនោះនឹងធ្វើឱ្យសង្គមជាតិមានវិន័យ យុត្តិធម៌ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ សេចក្តីថ្លៃថ្នូរ និងមានការអភិវឌ្ឍ។
ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានឃុំជាលា ដែលបានស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមដឹកនាំមូលដ្ឋានឃុំជាលា ក្នុងការកសាង និងបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសចូលរួមឆ្លើយតបនូវបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្អាតស្អំជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលា តាមកម្រិត និងតម្រូវការចាំបាច់ជាអាទិភាព ជាពិសេសបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ និងពង្រឹងនូវសេវាសាធា រណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕








-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”