ព័ត៌មាន
អភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារបរិច្ចាគធនធានផ្ទាល់ខ្លួន រួមចំណែកកសាងផ្លូវជូនពលរដ្ឋប្រើប្រាស់
បន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល បានជួយកសាងផ្លូវចំនួន៥ខ្សែ ប្រភេទផ្លូវក្រាលថ្មម៉ិច ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងមួយខ្សែៗមានប្រវែងជាង៣០០ម៉ែត្រ។
ក្នុងឱកាសចុះពិនិត្យផ្ទាល់ នៅថ្ងៃទី២០កុម្ភៈ ម្សិលមិញនេះ លោកអភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដើម្បីជាការឆ្លើយតប ក៏ដូចជាការសូមណូមពរពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ កន្លងមកផ្លូវមានការលំបាកខ្លាំង នៅពេលរដូវវស្សាម្តងៗ ពិបាកក្នុងការធ្វើដំណើរលិចទឹក។
មើលឃើញពីបញ្ហាប្រឈមទាំងអស់នេះ ទើបលោកសម្រេចចិត្តចំណាយនូវថវិកាផ្ទាល់ជាមួយនិងក្រុមការងារដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ពលរដ្ឋ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យតំបន់នេះ ទទួលបានផ្លូវល្អប្រសើរ និងអាចធ្វើដំណើរបានប្រកបដោយភាពងាយស្រួលផងដែរ។
សូមបញ្ជាក់ថា ផ្លូវក្រាលថ្មម៉ិចទាំង៥ខ្សែ ក្នុងមូលដ្ឋានភូមិប្រជាធម្មលិចនេះដែរ គឺតភ្ជាប់ពីផ្លូវបេតុង របស់រដ្ឋ ដែលមានស្រាប់ ដោយមួយខ្សែៗមានប្រវែងជាង៣០០ម៉ែត្រសរុបមានចំនួនជាង១៥០០ម៉ែត្រផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា