ព័ត៌មាន
ប្រជាកសិករសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ពេលពួកគាត់ធ្វើស្រែបាន៣លើក និងទទួលទិន្នផលខ្ពស់
កំពង់ឆ្នាំង៖ ប្រជាកសិករក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសំដែងការសប្បាយរីករាយ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រសួងមន្ទីរធនធានទឹក និងកសិកម្ម ដែលបានចុះពិនិត្យ ផ្តល់នូវបច្ចេកទេស និងជួយជីកប្រឡាយខ្វាត់ខ្វែង នាំទឹកពីទន្លេសាប ស្រោចស្រពនៅលើដីស្រែប្រាំងពួកគាត់រហូតដល់ជាង៧ពាន់ហិកតា បានធ្វើស្រែរហូតដល់២ដងទៅ៣ដងក្នុង១ឆ្នាំ និងទទួលទិន្នផលចាប់ពី៦ទៅ៨តោនក្នុង១ហិកតា។
ប្រជាកសិករ បានបន្តថា៖ សព្វថ្ងៃដោយសារកត្តាសុខសន្តិភាព និងសន្តិសុខនៅតាមមូលដ្ឋានមិនមានបញ្ហាអ្វីនោះ នាំអោយប្រជាជនតាមភូមិឃុំរស់នៅដោយក្តីសុខសាន្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ នៅក្នុងស្រុកជលគីរី ឃុំកោះថ្កូវ គឺជាឃុំមួយដែលប្រជាជនបានប្រកបមុខរបរធ្វើស្រែប្រាំងច្រើនជាងគេរហូតដល់ជាង៩០% និងមិនសូវមានអ្នកចំណាកស្រុកឡើយ ។ ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ ប្រជាកសិករក្នុងឃុំ បានធ្វើស្រែប្រាំងប្រមូលផលលើកទី១ និងលើកទី២រួចហើយ តែនៅក្នុងខែកុម្ភៈនេះ បងប្អូនប្រជាកសិករយើងចំនួនជាង៤៥% កំពុងសាបព្រួស និងខ្លះកំពុងប្រមូលផលស្រូវប្រាំងជាបន្តបន្ទាប់ ដោយមិនគិតខ្វល់ពីការខ្វះទឹកធ្វើស្រែនោះឡើយ។ នៅក្នុងឃុំកោះថ្កូវនេះ ប្រជាជនប្រមាណ៩៥%មានជីវភាពធូរធារដោយសារស្រូវប្រាំង ខ្លះបានសង់ផ្ទះថ្មីៗប្រដេញគ្នា ខ្លះទិញរថយន្តដឹកស្រូវ ខ្លះទិញម៉ូតូ ឡានតូចជិះសឹងគ្រប់ផ្ទះ។ ដោយឡែកឧបករណ៍ធ្វើស្រែប្រាំងវិញ មានគោយន្តកន្ត្រៃ មានម៉ាស៊ីនបូមទឹកគ្រប់គ្នា មានត្រាក់ទ័រ ម៉ាស៊ីនព្រួសគ្រាប់ស្រូវ និងម៉ាស៊ីនច្រូតស្រូវជាដើម ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានជួយប្រជាពលរដ្ឋពីបាតដៃទទេរហូតមានអ្វីៗគ្រប់យ៉ាង និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបន្តផ្តល់នូវការផ្គត់ផ្គង់ជាប្រឡាយខ្វាត់ខ្វែង និងបារម្ភប្រជាកសិករគ្រប់វិនាទីបែបនេះ ។
លោក ប៊ុន សុផាន មេឃុំកោះថ្កូវ ស្រុកជលគីរី បានថ្លែងថា៖ ប្រជាកសិករប្រមាណជាង៩៥%ក្នុងឃុំ បានធ្វើស្រែប្រាំង ពួកគាត់មានត្រាក់ទ័រផ្ទាល់ខ្លួនជាង៣០គ្រឿង និងម៉ាស៊ីនច្រូត១០គ្រឿង រួមនិងម៉ាស៊ីនបូមទឹកតូចៗគ្រប់គ្នាទៀតផង ។ ដោយឡែកម៉ាស៊ីនបូមទឹករបស់សហគមន៍ និងម៉ាស៊ីនបូមទឹករបស់ខាងមន្ទីរធនធានទឹក រួមនិងមន្ទីរកសិកម្ម គឺនៅប្រចាំការបូមទឹកបញ្ចូលប្រឡាយ និងស្រូវពួកគាត់ជារៀងរាល់ថ្ងៃ ។ ការខិតខំរបស់ប្រជាកសិករក្នុងឃុំ និងការជួយជ្រោមជ្រែងពីរដ្ឋបាលឃុំស្រុកខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយជីវភាពរបស់ពួកគាត់បានធូរធារយ៉ាងច្រើន មិនចាញ់អ្នកទីក្រុងនោះឡើយ ។ ជីវភាពប្រជាកសិករនៅក្នុងឃុំកោះថ្កូវបានរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំ មិនសូវមានអ្នកចំណាកស្រុកឡើយ មានតែអ្នកទៅធ្វើការនៅរោងចក្រក្នុងខេត្ត និងអ្នកធ្វើស្រែតែប៉ុណ្ណោះ ដែលកត្តាទាំងនេះដោយសារការជួយជ្រោមជ្រែងលើប្រព័ន្ធធារាសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា ៕ កាំង ហុងវាស្នា









-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ