ព័ត៌មាន
កង់ចំនួន១០១៨គ្រឿង ត្រូវបានចែកជូនដល់សិស្សជួបការលំបាកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យមកពីបណ្តាក្រុង ស្រុក
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប បានរៀបចំពិធីចែកកង់ចំនួន ១០១៨គ្រឿង ជូនដល់សិស្សជួបការលំបាកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមកពីបណ្តាក្រុង ស្រុក ក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ប្រធានឡូតារីក្លឹប សិនតូសា សិងហ្គាពួរ ប្រធាន និងជាស្ថាបនិកអង្គការសុបិនសហគមន៍កម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងមន្ត្រីគ្រប់គ្រង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អ៊ំពូមីងជាអាណាព្យាបាល សិស្ស និងក្មួយៗសិស្សានុសិស្សផងដែរ។
លោកស្រី ម៉ននី រង្សី ការងារអប់រំជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្សដែលសង្គមទាំងមូលត្រូវតែចូលរួមវិនិយោគឱ្យបានខ្លាំងក្លា និងប្រើប្រាស់ពេលវេលា យូរអង្វែង ទាមទារនូវការអត់ធ្មត់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ទោះជាយ៉ាងណាក៏ដោយការខិតខំប្រឹងប្រែងរបស់ក្រសួងនឹងមន្ត្រីអប់រំតែឯង មិនអាចជួយឱ្យវិស័យនេះ រីកចម្រើនស្របទៅនឹង អ្វីដែលយើងចង់បាននោះទេ យើងទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានដូចដែលយើងកំពុងប្រារព្ធ ក្នុងពេលនេះស្រាប់។ ការចូលរួមគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍នានា ដូចជាផ្តល់កម្មវិធីអាហារពេលព្រឹក នៅតាមសាលារៀន អាហារូបករណ៏ជាថវិកា មធ្យោបាយធ្វើដំណើរ និងសម្ភារសិក្សានានាដល់ សិស្សានុសិស្សរបស់យើង មានលទ្ធភាពបានចូលរៀនគ្រប់ៗគ្នា កាត់បន្ថយអត្រាបោះបង់ការសិក្សា របស់សិស្ស ជួយសម្រាលបន្ទុករបស់អាណាព្យាបាលសិស្ស ក៏ដូចជាបានរួមចំណែក កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនផងដែរ ធានាបាននូវគោលការណ៍សមភាព និងសមធម៌ ។
លោកស្រី អភិបាលរង បានបញ្ជាក់ទៀតថាក្រៅពីវិស័យអប់រំ វិស័យទេសចរណ៍ក្នុងខេត្តក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដែលកំពុងទាក់ទាញភ្ញៀវ ពីគ្រប់មជ្ឈដ្ឋានឱ្យចូលមកទស្សនា និងមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះវិស័យកសិកម្ម សេវាកម្ម សិប្បកម្ម មានសក្តានុពលជំរុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ប្រកបដោយ ចីរភាពផងដែរ។
លោកស្រី បានបន្តទៀតថា ពិធីចែកកង់ចំនួន១០១៨គ្រឿងជូនដល់សិស្សជួបការលំបាក ក្នុងខេត្តសៀមរាប ពិតជាបានបញ្ជាក់នូវការយកចិត្តទុកដាក់ ក្នុងការជំរុញកុមារ យុវជនឱ្យចូលសាលារៀន និងបានផ្តល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងជួបការលំបាក មានលទ្ធភាពក្នុងការមករៀន បានទាន់ ពេលវេលា។
លោកស្រី អភិបាលខេត្តរង ផ្ទាល់សូមសំដែងនូវអំណរអរគុណ ដល់ក្រុមអង្គការ ឡូតារីក្លឹបសិនតូសាសិងហ្គាពួរ(សិង្ហបូរី) អង្គការសុបិន្តសហគមន៍កម្ពុជា ដែលបាន ផ្តល់កង់ និងរៀបចំឲ្យមានពិធីចែកកង់នៅពេលនេះ។






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”