ព័ត៌មាន
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី
នៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ និងឯកឧត្តម ខូយ រីដា សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ និងប្រកាសតែងតាំងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានក្រុមយុវជនស្រុក ។
ក្នុងឱកាសនោះឯកឧត្តម យឹមវិសិដ្ឋ និងឯកឧត្តម ខូយ រីដា បានលើកឡើងថា ក្នុងរយៈពេលជាង ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាព ពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ប្រធានគណបក្សកម្ពុជាធានាបាននូវអធិបតេយ្យជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និង ស្ថិរភាពនយោបាយ ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ។ ស្នាដៃដ៏ធំធេងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ មិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូសម្រេចបានដោយលំបាកបំផុតជូនជាតិ និងប្រជាជនកម្ពុជា និង ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព។
ឯកឧត្តម បានបន្តថា «មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេសូមឱ្យថ្នាក់ដឹកនាំ និង សមាជិក-សមាជិការយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ ប្តេជ្ញាថែរក្សាឱ្យខាងតែបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ ជាការពិតមូលដ្ឋានគ្រឹះដ៏រឹងមាំដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាសវៃ របស់សម្តេចតេជោ ប្រធានគណបក្ស គឺជាកម្លាំងស្នូល មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យ ឯកជន និងការលើកកម្ពស់បរិយាកាសធុរកិច្ច និង ការវិនិយោគ ដែលជាប្រភពដ៏សំខាន់ ក្នុងការបង្កើតការងារ ក្នុងគ្រប់វិស័យ ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងជាកម្លាំង ចលករនៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តម បានបន្ថែមថា លើមូលដ្ឋាននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និង ឈ្លាសវៃ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធានគណបក្ស ដោយឈរលើអភិក្រម «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តបោះជំហានយ៉ាងស្វាហាប់ ប្រកបដោយ ឆន្ទៈយ៉ាងមោះមុត ក្នុងការបន្តអភិវឌ្ឍប្រទេស ដោយខិតខំចាប់យកនូវកាលានុវត្តភាព ទាំងឡាយដែលផុសឡើង ក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងសកល ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា បច្ចេកវិទ្យាឌីជីថល ៕
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា