ព័ត៌មាន
ឯកឧត្តម ឌី វិជ្ជា ណែនាំសមាជិកបក្សថ្មីខេត្តស្វាយរៀងបន្តផ្សព្វផ្សាយគោលនយោបាយបក្ស និងរួមគ្នាថែរក្សាសន្តិភាព
ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។
ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកលោកស្រី មន្ត្រីក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង សង្កាត់ និងលោក លោកស្រីនៅក្នុងគណៈកម្មការគណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧របស់ក្រុងផងដែរ។
ក្នុងនាមគណៈកម្មាធិការកណ្ដាលឯកឧត្តម ឌី វិជ្ជា បានអបអរសាទរចំពោះប្អូនៗយុវជនទាំងអស់ដែលបានជ្រើសរើស និងចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺជាជម្រើសមួយដ៏ល្អពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈ ពិសេសធ្វើការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ដោយឡែកសម្រាប់ខេត្តស្វាយរៀងក្រោមការដឹកនាំរបស់គណបក្សមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបក្ស និងជាអតីតនាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន បានខិតខំពុះពារដឹកនាំអ្នកវិនិយោគចូលមកបង្កើតរោងចក្រនៅតាមតំបន់នានាទូទាំងខេត្តបង្កឲ្យពលរដ្ឋរកចំណូលតាមរយៈរោងចក្រសហគ្រាសបន្ថែមលើរបបកសិកម្មដើម្បីលើកកម្ពស់ជីវភាពបានយ៉ាងល្អប្រសើរ។
ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូច្នេះលោកលោកស្រី ដែលប្រកាសបញ្ចូលជាសមាជិកថ្មីនៅថ្ងៃនេះ ត្រូវបន្តសិក្សា ជីវប្រវត្តិបក្សឲ្យបានស៊ីជម្រៅ សំដៅបង្កើតសមត្ថភាពភាព និងចូលរួមបន្តដឹកនាំរក្សាការពារគណបក្ស ពិសេសបន្តអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត។
កញ្ញា ហោ សុផារ៉ា ក្នុងពេលមកចូលរួមប្រកាសបញ្ជូលជាសមាជិកគណបក្សថ្មីនេះ បានបង្ហាញក្ដីសប្បាយរីករាយ ចំពោះគណៈកម្មាធិការបក្សក្រុងដែលបានឱ្យរូបនាងបានចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ កញ្ញា បានប្តេជ្ញាចិត្តបន្តថែរក្សាគណបក្សកេរ្ដិ៍ដំណែលរបស់គណបក្ស និងរបស់ថ្នាក់ដឹកនាំ តាមរយៈបោះឆ្នោត និងផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសនៅគ្រប់ៗអាណត្តិ ពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា