ព័ត៌មាន
ផ្លូវស្ដារឡើងវិញ១ខ្សែ ក្នុងស្រុកក្រូចឆ្មារ បានកំពុងលើកកម្ពស់ជីវភាពប្រជាជននៅតាមជនបទ
ត្បូងឃ្មុំ ៖ ផ្លូវក្រាលដីល្បាយក្រួស១ខ្សែ ប្រវែងសរុប ១០ គីឡូម៉ែត្រ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្ដារឡើងវិញ ដើម្បីលើកកម្ពស់ ជីវភាពប្រជាជននៅតាមជនបទ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ១០ គីឡូម៉ែត្រ នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ជនបទនេះ, ក្រសួង អភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យ បង្កើតនូវ ភាពប្រទាក់ក្រឡា ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច-សង្គម និងវប្បធម៌ រវាងជនបទនិងទីក្រុង ជាពិសេសតំបន់ដែលមានសក្តានុពល សេដ្ឋកិច្ចខ្ពស់។
ឯកឧត្តម បន្តថា ជាក់ស្តែងការស្ដារឡើងវិញផ្លូវខាងលើនេះ គឺជាការជំរុញលើកកម្ពស់ជីវភាពប្រជាជននៅតាមជនបទ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរកស៊ីទទួលផ្សេងៗជាដើម ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃនៅក្នុង គ្រួសារនីមួយៗនៅតាមសហគមន៍ជនបទ ឱ្យមានជីវភាពសមរម្យ ពោលគឺផ្លូវគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច មានផ្លូវល្អ គឺជាការចូលរួមប្រែ ក្លាយជនបទ ឱ្យទៅជាតំបន់មានការរីកចម្រើន។
ជុំវិញផ្លូវខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់នាយកដ្ឋានស្ថាបនា និង វិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលស្ដារផ្លូវនេះឡើងវិញបានយ៉ាងល្អប្រសើរ នេះគឺជាការផ្តល់ ប្រយោជន៍យូរអង្វែង សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អ និងបរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងជាផ្នែក មួយជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ជី ស៊ីថា ក៏បានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់រាជរដ្ឋាភិ- បាល ដែលបានស្តារប្រទេសជាតិពីបាតដៃទទេ ឈានមកមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាម មូលដ្ឋាន ជាក់ស្តែងផ្លូវក្បាយក្រួសខាងលើនេះជាដើម ។ ទាក់ទិនបញ្ហាផ្លូវនេះ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សូមចូលរួម ថែទាំងផ្លូវ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានល្អ សម្រាប់ជាប្រយោជន៍ជាសាធារណៈ។ ក្នុងពិធីសំណេះសំណាល នេះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូន ប្រជាពលរដ្ឋ ដោយម្នាក់ៗ ទទួលបានក្រម៉ាចំនួន ១៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ