ព័ត៌មាន
បុរាណវិទូខ្មែរ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន បានបោះពុម្ភផ្សាយសៀវភៅ«បុរាណវិទ្យាខ្មែរ»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ពោធ និងផ្សព្វផ្សាយសៀវភៅ «បុរាណវិទ្យាខ្មែរ» ដើម្បីស្វែងយល់ពីបុរាណខ្មែរយើងទាំងអស់គ្នា កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងពិធីសម្ពោធសៀវភៅ បុរាណវិទ្យាខ្មែរនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និសិ្សត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អ្នកជំនាញប្រវតិ្តសាស្រ្ត បានលើកឡើងថា ដើម្បីមានចំណេះដឹងដ៏ពិតប្រាកដមួយ ដែលអាចយកទៅបង្កើតការយល់ដឹង និងផ្សព្វផ្សាយបន្ត គឺយើងត្រូវតែមានការផ្ទេរចំណេះដឹងទាំងអស់នោះ ឲ្យបានត្រឹមត្រូវ ដោយផ្អែកលើឯកសារប្រភពទី១ នៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា និងផ្អែកលើឯកសារប្រភពទី២ នៅបណ្ណាល័យផ្សេងៗ រាប់ទាំងបណ្ណាល័យដែលយើងកំពុងប្រារព្ធពិធីនេះផងដែរ និងដើម្បីឲ្យប្អូនៗសិស្ស និសិ្សត យល់ដឹងថា ការចេះដឹងបញ្ហាញ្ញាណរបស់ប្រជាជាតិមួយ គឺត្រូវមានធនធានវីរៈជនដែលចេះដឹងពិតប្រាកដ តាមរយៈការស្រាវជ្រាវ ការសរសេរពីអនុបណ្ឌិត រហូតដល់បណ្ឌិត និងការសិក្សាស្រាវជ្រាវថ្មីៗបន្ថែមទៀត។ ដូច្នេះសង្កេតឃើញថាប្អូនៗសិស្ស និសិ្សតជាអ្នកបន្តវេន បច្ចុប្បន្ននេះ គឺទទួលអំរែក មិនមែនស្រាលនោះទេ ពិព្រោះថាពិភពលោកនេះ វិវឌ្ឍន៍លឿនខ្លាំងណាស់ ត្រូវតាមឲ្យទាន់ចរន្តវិវឌ្ឍន៍របស់ពិភពលោក ជាពិសេសត្រូវតែមានចំណេះដឹងពិតប្រាកដអំពីការចងចាំរបស់ជាតិ ជាក់ស្តែងនាថ្ងៃនេះឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន បានយកការចងចាំរបស់គាត់ និងការសិក្សាស្រាវជ្រាវទទួលបានលទ្ធផលនោះដាក់ក្នុងសៀវភៅ «បុរាណវិទ្យាខ្មែរ» មកធ្វើការផ្សព្វផ្សាយ នាពេលនេះ។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន ម្ចាស់ស្នាដៃសៀវភៅ «បុរាណវិទ្យាខ្មែរ» ចង់បង្ហាញអំពីអ្វីទៅជាបុរាណវិទ្យា? មូលហេតុអ្វីបានត្រូវសិក្សាស្វែងយល់អំពីបុរាណវិទ្យា? បុរាណវត្ថុមាននៅកន្លែងណាខ្លះ? អ្វីទៅជាបេតិកភណ្ឌរបស់មនុស្សជាតិ? អ្វីទៅជាវត្ថុសរីរាង្គ? អ្វីទៅជាវត្ថុអសរីរាង្គ? តើវប្បធម៌របស់មនុស្សមាននៅកន្លែងណាខ្លះ? តើវប្បធម៌របស់មនុស្សមានតាំងពីពេលណាមក? អ្វីទៅជាកាលបរិច្ឆេទជាក់លាក់? អ្វីទៅជាកាលបរិច្ឆេទទំនាក់ទំនង? ស្វែងយល់ពីភាពសម្បូរបែបនៃបទពិសោធន៍របស់មនុស្ស តើសង្គមត្រូវបានរៀបចំយ៉ាងដូចម្តេច? ធម្មជាតិនៃសង្គម និងមាត្រដ្ឋាននៃសង្គម ទាំងអស់នេះឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន បានរៀបចំប្រែសម្រួល ចេញពីសៀវភៅបុរាណវិទ្យាល្បីៗលើពិភពលោក។ ពិសេសជាងនេះទៀត លើកយកភស្ដុតាងស្ថានីយបុរាណវិទ្យា ស្ថានីយប្រវត្តិសាស្រ្ដ និងមូលដ្ឋានប្រវត្តិសាស្រ្ដក្នុងប្រទេសខ្មែរយើង ដែលបានចុះស្រាវជ្រាវដោយផ្ទាល់ ដូចជាស្ថានីយរេប្រវត្តិសាស្ត្រ ស្ថានីយបន្ទាយគូ (ឬស្ថានីយព្រែកឆ្លូង) ស្ថានីយភូមិស្នាយ ស្ថានីយពាមជាំង ស្ថានីយសួង ស្ថានីយចម្ការអណ្តូង ស្ថានីយអង្គរបុរីទីក្រុងនគរភ្នំ កំពង់ផែអូរកែវ ទីក្រុងនគរចេនឡា។ បានលើកយកភស្ដុតាងពិត នៃវិទ្យាសាស្រ្ដខ្មែរសម័យបុរាណសម័យអង្គរ ដែលខ្មែរមានឧស្សាហកម្មដែកធំជាងគេនៅអាស៊ីអាគ្នេយ៍ លទ្ធផលពិសោធន៍វិទ្យាសាស្រ្ដផូស៊ីលអង្ករដំបូងនៅកម្ពុជា ដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានធ្វើកន្លងមក។ ប្រវត្តិវិស័យសុខាភិបាលបុរាណនៅកម្ពុជា គមនាគមន៍ឬមហាវិថីខ្មែរសម័យអង្គរ ក៏បានបញ្ជូលសរសេរក្នុងសៀវភៅនេះដែរ។
សៀវភៅនេះរៀបចំឡើងដោយអ្នកស្រាវជ្រាវជំនាញ ផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្រ្ដ ក្នុងគោលបំណងឱ្យនិស្សិត អ្នកស្រាវជ្រាវ និងមិត្តអ្នកអាន យល់ពីវិទ្យាសាស្រ្ដស្រាវជ្រាវ និងបាតុភូតសង្គមដែលបានកើតឡើងនៅលើភពផែនដី និងនៅប្រទេសកម្ពុជាយើង។ សូមទទួលបាននូវគតិ និងទទួលបាននូវចំណេះដឹង ពីបេតិកភណ្ឌមនុស្សជាតិ ព្រមទាំងរីករាយជាមួយនឹងភស្ដុតាងពិតមានក្នុងសៀវភៅនេះ មានកម្រាស់៣៥៣៕
អត្ថបទ៖រដ្ឋា




















-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ