ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងកសិកម្មចុះពង្រឹងការគ្រប់គ្រងជីនិងថ្នាំកសិកម្ម នៅខេត្តព្រៃវែង និងស្វាយរៀង
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មចំនួន ៣០០នាក់ និងមន្រ្តីកសិកម្មឃុំចំនួន១៩នាក់ នៅខេត្តព្រៃវែង និងស្វាយរៀង ដោយមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរកសិកម្មខេត្តទាំងពីរ។
កិច្ចសំណេះសំណាលនេះមានគោលបំណងពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ការទុកដាក់និងការប្រេីប្រាស់ប្រកបដោយសុវត្ថិភាព ការហាមឃាត់ចរាចរណ៍ផលិតផលគ្មានបញ្ជិកា និងជាពិសេស ការជួយណែនាំដល់កសិករឱ្យប្រេីប្រាស់ឱ្យបានត្រឹមត្រូវដេីម្បីកាត់បន្ថយថ្លៃដេីមផលិត។
ជាមួយគ្នានេះ ឯកឧត្តមបានផ្សព្វផ្សាយជូនអាជីវករអំពីគោលនយោបាយជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនកសិករ និងការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ជាងនេះទៀត អាជីវករក៏បានស្វែងយល់ផងដែរអំពីផលវិបាកនៃការផ្សាយព័ត៌មានបំប៉ោងសភាពការណ៍ដែលនាំឱ្យខាតបង់ផលប្រយោជន៍កសិករ និងបានបង្ហាញពីក្តីរីករាយក្នុងការងាកមកជួយផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមានអំពីវិស័យកសិកម្មវិញ ដេីម្បីជួយដល់ប្រជាកសិករ និងគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម៕











-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ