ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះពិនិត្យ គាំទ្រសាលារៀនគោលដៅ គ.វ.អ. ដើម្បីពង្រឹងគុណភាពអប់រំ វិន័យ សីលធម៌ និងចរិយាធម៌របស់សិស្សានុសិស្ស
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យសាលាបឋមសិក្សាចំនួន៣នៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការដាក់ចេញនូវវិធាការអន្តរាគមន៍សំខាន់ៗក្នុងការលើកកម្ពស់គុណភាពអប់រំតាមសាលារដ្ឋ និងការកែប្រែឥរិយាបថ វិន័យ សីលធម៌ និងចរិយាធម៌របស់សិស្ស ដោយអនុវត្តសម្រាប់សាលារៀននៅកម្រិតបឋមសិក្សា។
លោកលោកស្រីនាយកសាលាបឋមសិក្សាចំនួន២បានអោយដឹងថា៖ កន្លងមកនេះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជួយដោះស្រាយចំឫសគល់នៃបញ្ហានៅក្នុងវិស័យអប់រំដោយផ្តោតលើអភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីអប់រំ គឺសាលាបឋមសិក្សារបស់ពួកគាត់ទទួលបានជោគជ័យ និងមានការចូលរួមពីសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសហគមន៍។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងថ្លែងថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍមូលធនមនុស្ស គឺជាទិសដៅអាទិភាពទី១ ក្នុងការផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។ ដើម្បីឈានទៅសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីវិធានការគន្លឹះ គ.វ.អ. និងចក្ខុវិស័យនៃការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងគុណភាពសាលាបឋមសិក្សារបស់រដ្ឋ ជាពិសេសសាលារៀនគោលដៅក្នុងខេត្តបាត់ដំបង និងបង្កើនការចូលរួមរបស់សហគមន៍, ពង្រឹងឆន្ទៈ បំពាក់ស្មារតី និងការទទួលខុសត្រូវក្នុងការងាររបស់គ្រូបង្គោល ក៏ដូចជានាយកសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធសំខាន់ៗ ,ពង្រឹងកិច្ចសហការ និងកៀរគរការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មុនពេលលេខាធិការដ្ឋានអនុវត្តវិធានការគន្លឹះ នៅតាមសាលាគោលដៅឱ្យទទួលបានជោគជ័យ, បង្កើតឱកាសជួបគ្នាជាផ្លូវការរវាងភាគីគ្រូបង្គោលផ្នែកគាំទ្រសាលារៀន និងភាគីសាលារៀន គោលដៅ ព្រមទាំងជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករទាំងពីរភាគី ក្នុងការអនុវត្តវិធានការគន្លឹះ ដោយទំនុកចិត្ត និងលទ្ធផលល្អប្រសើរ, ពង្រឹងឆន្ទៈ និងបំពាក់នូវគោលជំហររឹងមាំដល់ក្រុមគ្រូបង្គោល នាយកសាលា និងគ្រូបង្រៀន ក្នុងការអនុវត្តភារកិច្ច ព្រមទាំងបង្ហាញពីការគាំទ្រពេញទំហឹង និងគ្រប់ដំណាក់កាលពីសំណាក់ លេខាធិការដ្ឋាន គ.វ.អ. ដល់សាលារៀនគោលដៅទាំងអស់៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ