ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខកងកម្លាំងនិងសម្ពោធផ្លាកឧទ្យានរបស់កាកបាទក្រហមកម្ពុជា
ឧត្ដរមានជ័យ ៖ នៅរសៀលថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាប្រធានព្រឹទ្ធសភា និងជាប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ចំនួន៤០កង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីបញ្ជាការវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១ ស្ថិតក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស, ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងកងកម្លាំងឈរជើង ការពារតាមខ្សែបន្ទាត់ព្រំដែនចំនួន៤០កង អញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា ក្នុងនាមជាភរិយាប្រធានព្រឹទ្ធសភា ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយ បានជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងឈរជើងការពារព្រំដែនទាំង៤០កង ឯកភាព នៅទីបញ្ជាការ និងវរៈសេនាតូចលេខ៤១១ នៃកងពលតូចថ្មើជើងលេខ៤១ ក្នុងឱកាសបំពេញ បេសកម្មមនុស្សធម៌ នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ ពីថ្ងៃទី៥ដល់ទី៦ ខែមីនា២០២៥នេះ។ សម្តេចសូមថ្លែងនូវកត្តញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅ ជាទីបំផុត និងការកោតសសើរយ៉ាងស្ញប់ស្ញែង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទមនសិការស្នេហា៍ជាតិ មាតុភូមិរបស់បងប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ ក្នុងការតស៊ូ និងលះបង់ក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារឯកភាពជាតិ សន្តិសុខ ស្ថេរភាព នៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ជាតិ សាសនា ព្រះមហាក្សត្យ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចុះហត្ថលេខាលើសៀវភៅក្រាំងមាស បំពាក់គ្រឿងឥស្សរិយយស ជូនមេបញ្ជាការកងពលតូចចំនួន៥ ព្រមទាំងឧបត្ថម្ភថវិកា ដល់កងកម្លាំងឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែនចំនួន៣៥ កង / វរៈ សរុបស្មើនឹង៥២៥លានរៀល។ ដោយឡែកជូនយោធាស្រុកចំនួន៥ សរុបនឹង២៥លានរៀល។
សូមជម្រាប់ថាបន្ទាប់ពីជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានបន្តដំណើរ អញ្ជើញក្នុងពិធីដាំដើមឈើ និងសម្ពោធផ្លាកឧទ្យាន កាកបាទក្រហមកម្ពុជា ដែលស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ។ ឧទ្យាននេះគឺជាឧទ្យានទី៣ របស់កាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើង និងចាប់ផ្តើមដាំដើមឈើប្រណិតចំនួន១.៥០០ដើម ក្នុងឱកាសអបអរសាទរ ការបោះជំរំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
សូមជម្រាបថាកាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានឡើយ ក្នុងការការពារបរិស្ថាន, ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីក នូវប្រព័ន្ធជីវវិទ្យា សម្រាប់ការពារ និងស្តារឡើងវិញនូវព្រៃឈើ ប្រកបដោយខ្យល់បរិសុទ្ធ និងបរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ៕ 5/3/25
អត្ថបទៈ សំ ងីម




















-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ