ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ CDC ស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមជូនធុរកិច្ចជប៉ុន
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិនិត្យ ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាជូនវិនិយោគិនជប៉ុនឱ្យបានទាន់ពេលវេលា ដើម្បីជំរុញការទាក់ទាញវិនិយោគិនថ្មីៗ មកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២៩ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តម បានជម្រាបជូនអំពីកំណើននៃ គម្រោងវិនិយោគនៅកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័តនៃ ប្រវត្តិប្រតិបត្តិការ ការងាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (ក.អ.ក.) ជាក់ស្តែងគម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤ គម្រោង (តួលេខខ្ពស់បំផុត ក្នុងកំណត់ត្រា៣០ឆ្នាំ) និងគម្រោងវិនិយោគដែលបានអនុម័តក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ សរុបចំនួនជាង ១១០ គម្រោងផងដែរ។ តួលេខទាំងនេះជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោល នយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការថែទាំ គាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន និងបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក្នុងនាមជាសហប្រធាន ឯកឧត្តមបានបង្ហាញនូវអារម្មណ៍រីករាយ និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត មកលើវិស័យឯកជន ចំណែកតាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុននេះ ក៏ដូចជាវេទិកានានា បានផ្តល់នូវឱកាស ឱ្យវិនិយោគិនបានលើកឡើងពីបញ្ហាប្រឈម និងទទួលបានដំណោះសមស្រប ដែលធ្វើឱ្យវិនិយោគិនមានទុកចិត្ត ក្នុងការបន្ត វិនិយោគ និងផ្សព្វផ្សាយទៅក្នុងសហគមន៍ធុរកិច្ចនៅប្រទេសជប៉ុនផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (METI) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន បានធ្វើបទបង្ហាញអំពី របាយការណ៍បញ្ចប់គម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នាកម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ច ជប៉ុននៅកម្ពុជាប្រកបដោយចីរភាព” ព្រមទាំងបានធ្វើការប្រគល់របាយការណ៍នោះ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទុកជា ឯកសារមូលដ្ឋានផងដែរ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយ បានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាល កម្ពុជា ពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា, តាមរយៈការចុះហត្ថលេខារវាងសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ក្រោម ក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ កិច្ចប្រជុំទ្វេភាគីនេះក៏ត្រូវបានបរៀបចំឡើងចចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា