ព័ត៌មាន
រដ្ឋមន្រ្តីការងារ៖ ស្ត្រីប្រមាណ ៥៥% កំពុងបម្រើការទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន
ស្របពេលរាជរដ្ឋាភិបាលអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅកម្ពុជាស្រ្តីដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធគឺមានអត្រាលើសបុរសរហូត ៥៥ ភាគរយ ទាំងនៅក្នុងវិស័យឯកជន និងរដ្ឋ។ ក្នុងនោះ នៅក្នុងវិស័យកាត់ដេរ មានចំនួនកម្មករនិយោជិកជាស្រ្តីប្រមាណ ៧០ ម៉ឺននាក់ ស្មើនឹង៧៦ ភាគរយនៃចំនួនកម្មករនិយោជិកសរុបនៃឧស្សាហកម្មកាត់ដេរទាំងមូល។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តលើកកម្ពស់សមភាពយេនឌ័រ ដោយមានគោលការណ៍បង្កើនចំនួនស្ត្រីក្នុងជួររាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិពី ២០% ទៅ ៥០%។
ឯកឧត្តម ហេង សួរ បានបញ្ជាក់បែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅឯខេត្តសៀមរាប។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងទៀតថា នៅកម្ពុជាស្រ្តីដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធគឺមានអត្រាលើសបុរសគឺ ៥៥ភាគរយជាស្រ្តីធ្វើការនៅក្នុងវិស័យឯកជន និងរដ្ឋ គិតត្រឹមឆ្នាំ២០២៥។ ប្រសិនបើធៀបនឹងប្រទេសដទៃទៀតជារួមគឺស្រ្តីក្នុងចំណោមកម្លាំងពលកម្មក្នុងប្រព័ន្ធសរុបមានប្រហាក់ប្រហែលពី ៤៧-ទៅ ៤៨ភាគរយ ប៉ុន្តែនៅកម្ពុជាមានអត្រានេះរហូតដល់ ៥៥ភាគរយ ដែលនេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្នុងនោះ នៅក្នុងវិស័យកាត់ដេរ មានកម្មករនិយោជិតជាស្រ្តីច្រើនជាងគេរហូតដល់ ៧១ម៉ឺននាក់ ស្មើនឹងជាង ៧៦%នៃកម្លាំងពលកម្មសរុបក្នុងវិស័យនេះទាំងមូល ខណៈស្រ្តីធ្វើការក្រៅវិស័យកាត់ដេរ ក្នុងចំណោម កម្មករនិយោជិតសរុបជាង ៩០ម៉ឺននាក់ មានស្ត្រីប្រមាណ ៣៧ម៉ឺននាក់ ស្មើនឹង ៤១%។
រាជរដ្ឋាភិបាលកម្ពុជាបានបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល – ។
យុទ្ធសាស្ត្រទី៥ នៃនារីរតនៈទី៦ (២០២៤-២០២៨)នៃក្រសួងកិច្ចការនារី បានផ្តោតលើ ស្ត្រីក្នុង ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចបង្ហាញថា សមាមាត្រស្ត្រីស្ថិតក្នុងតំណែងសេចក្តីសម្រេចក្នុងវិស័យសាធារណៈ មានការកើនឡើងជាបន្តបន្ទាប់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នេះ គឺដោយសាររាជរដ្ឋាភិបាលមានគោលការណ៍ជ្រើសរើសបុគ្គលិកថ្មី ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនស្ត្រីពី២០% ទៅ៥០%។
របាយការណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់ឆ្នាំ២០២៤ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបាន បញ្ជាក់ថា កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយផ្អែកលើភាគរយស្ត្រី នៅរដ្ឋសភា ការអប់រំ កម្លាំងពលកម្ម ក៏ដូចជាអាត្រាមរណៈភាពដោយគម្លាតយេនឌ័របានធ្លាក់ចុះពី០.៦៧៩ នៅ ឆ្នាំ១៩៩០ មកត្រឹម០.៤៦១ នៅឆ្នាំ២០២៣។ ទាំងនេះ បានធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១១៦ ក្នុង ចំណោម១៧០ប្រទេសសម្រាប់សន្ទស្សវិសមភាពយេនឌ័រ ឆ្នាំ២០២៣។
ក្នុងបរិបទកម្ពុជា ក្នុងវិស័យសាធារណៈនយោបាយ និងភាពជាអ្នកដឹកនាំ ស្ត្រីជាសមាជិករដ្ឋសភា បច្ចុប្បន្នភាពមាន១៣.៦០%(ឆ្នាំ២០២៣) ក្នុងនោះចំនួន០១រូប ជាប្រធានសភានិងចំនួន០២រូបទៀត ជា ប្រធានគណៈកម្មការជំនាញ។ ស្ត្រីជាសមាជិកព្រឹទ្ធសភាមានការកើនឡើងពី១៤.៧៥% (ឆ្នាំ១៩៩៩) ដល់ ១៧.៧៤% (ឆ្នាំ២០២៤)។ ចំណែកស្ត្រីដែលមានតួនាទីជាអនុរដ្ឋលេខាធិការ មាន៥៥% និងតំណែងរដ្ឋ លេខាធិការមាន៤២%៕




-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ