ព័ត៌មាន
រាជរដ្ឋាភិបាល និងក្រសួងការងារ ផ្ដល់ឱកាសស្មើភាពគ្នាចំពោះស្រ្តី និងយុវតីក្នុងការបំពេញការងារ និងសិក្សាជំនាញ TVET
ក្រុមបុគ្គលិក និងសិស្សនារីនៃវិទ្យាស្ថានបច្ចេកទេស (TVET) បានលើកឡើថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាសស្មើភាពគ្នានិងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រី ក៏ដូចជាយុវតីគ្រប់រូបក្នុងការសិក្សាជំនាញ TVET និងបំពេញការងារក្នុងវិស័យនានា។ ជាពិសេស ចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ក៏មានចំនួនកាន់តែច្រើនឡើងផងដែរ ។
លោកស្រី នេត ស្រីពេជ្រ ជាប្រធានការិយាល័យស្ដីទី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាស និងលើកទឹកចិត្តចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបក្នុងការសិក្សាចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសចូលរួមបំពេញការងារក្នុងវិស័យនានាដែលទីផ្សារការងារកំពុងត្រូវការ។
ជាមួយគ្នានេះដែរ លោកស្រី អ៊ី ស្រីពៅ ប្រធានការិយាល័យសេវាកម្ម និងផលិតកម្ម នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏បានលើកឡើងផងដែរថា តាមការសង្កេតរបស់លោកស្រីផ្ទាល់ សព្វថ្ងៃនេះស្ត្រីគឺត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់។ លោកស្រីបន្តថា នៅកន្លែងបំពេញការងារ លោកស្រីទទួលបានសិទ្ធិ និងសមភាពពេញលេញ រួមនិងមានឱកាសទទួលបានតួនាទី មុខតំណែងជាអ្នកដឹកនាំ ដោយស្មើភាពភាពគ្នាអាស្រ័យលើសមត្ថភាពជាក់ស្តែង។
ទន្ទឹមនេះ ក្រុមសិស្សនារីៗ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ដែលមានយន្តការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប អាចចូលរួមសិស្សារៀនសូត្រដោយពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដែលអាចចូលរួមបំពេញការងារ ប្រកបរបររកស៊ី និងមានសិទ្ធិអាទិភាពក្នុងការរួមចំណែកជួយគ្រួសារ និងសង្គមជាតិ ។
ឆ្លៀតក្នុងឳកាសនេះផងដែរ បុគ្គលិក និង សិស្សនារីៗនៃវិទ្យាស្ថានបច្ចេកទេស (TVET) ក៏បានចូលរួមអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលលើកឡើងនូវប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគប់រូប” ផងដែរ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តជំរុញយកចិត្តទុកដាក់ឱ្យមានចរន្តយ៉ាងសកម្មនៃស្ត្រីក្នុងការចូលរួមយ៉ាងសំខាន់ក្នុងវិស័យសាធារណៈ វិស័យការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិស័យសង្គមនានា ដែលជាកត្តា ចូលរួមចំណែកក្នុងសកម្មភាពសម្រាប់ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ទន្ទឹមនេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតេជោ និងសម្ដេចធិបតី តែងតែគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”៕










-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ