ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង «ស្ត្រី គឺជាមូលដ្ឋានគ្រួសារ ជាជំនួយការសំខាន់នៅក្នុងសង្គម និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ»
ភ្នំពេញ ៖¡ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា ស្ត្រី គឺជាមូលដ្ឋានគ្រួសារ ជាជំនួយការសំខាន់នៅក្នុងសង្គម និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង យ៉ាងដូច្នេះ នាឱកាសដែលមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីនាយករង នាយិការង ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង។
ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏ពិសេសមួយ ដែលមនី្ទរពេទ្យព្រះអង្គឌួង បានប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដែលបង្ហាញពីសារៈសំខាន់ នៃការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញឱ្យស្ត្រី និងក្មេងស្រី មានភាពអង់អាចក្នុងការទទួលយកសិទ្ធិ និងការសម្រេចចិត្តរបស់ពួកគេ។ ទោះបីជាយើងបានឃើញការរីកចម្រើនជាច្រើនក្នុងការលើកកម្ពស់សិទ្ធិស្ត្រីក៏ដោយ ក៏ស្ត្រីនៅតែប្រឈម នឹងការរើសអើង អំពើហិង្សា និងភាពមិនស្មើគ្នាក្នុងឱកាសការងារ។ ដូច្នេះការប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប គឺជាកាតព្វកិច្ចដ៏សំខាន់មួយ។ យើងត្រូវផ្តល់កម្លាំងដល់ស្ត្រីឱ្យអាចសម្រេចចិត្តដោយខ្លួនឯង និងចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្តនៅក្នុងគ្រួសារ សហគមន៍ និងសង្គមទាំងមូល។ ការលើកកម្ពស់សមភាពយេនឌ័រ មិនមែនគ្រាន់តែជាកិច្ចការរបស់សង្គមប៉ុណ្ណោះទេ យើងទាំងអស់គ្នាត្រូវធ្វើឱ្យកាន់តែរឹងមាំឡើង។ ប៉ុន្តែវាគឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវធ្វើ ឲ្យកាន់តែរឹងមាំឡើង។
នាឱកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង សូមថ្លែងអំណរគុណដល់ស្ត្រីគ្រប់រូប ដែលបានធ្វើការងារដ៏លំបាក និងផ្តល់ក្តីស្រលាញ់ ការថែរក្សា និងការខិតខំប្រឹងប្រែងដើម្បីឱ្យយើងទាំងអស់គ្នាមានជីវិតដ៏ល្អប្រសើរ។ សូមអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០២៥! សូមឱ្យសិទ្ធិ សមភាព និងភាពអង់អាច របស់ស្ត្រី និងក្មេងស្រីគ្រប់រូប ក្លាយជាការពិតនៅគ្រប់ទីកន្លែង!
បើតាមលោកស្រីវេជ្ជបណ្ឌិត ជួប កែវសំណាង នាយិការងមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា បច្ចុប្បន្ន បុគ្គលិកជានារីទាំងអស់ ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យព្រះអង្គឌួង មានចំនួនសរុប៣៥០នាក់ ដែលក្នុងនោះរួមមាន៖ វេជ្ជបណ្ឌិតចំនួន៧១នាក់, ទន្តបណ្ឌិតចំនួន១០នាក់, ឱសថការីចំនួន០៥នាក់, គិលានុបដ្ឋាកចំនួន១១៣នាក់, ឆ្មបចំនួន៦៦នាក់, អ្នកបច្ចេកទេសមន្ទីរពិសោធន៍ចំនួន៨នាក់ និងបុគ្គលិកផ្សេងៗចំនួន៧៧នាក់។ ជាពិសេសមន្ទីរពេទ្យព្រះអង្គឌួង យើងក៏ជាសមាជិកសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសុខាភិបាល ដែលមានលោកស្រីវេជ្ជបណ្ឌិត ជាតំណាងប្រធានសមាគមសម្រាប់អង្គភាពយើងផងដែរ៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ