ព័ត៌មាន
ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈប័ណ្ណ ប.ស.ស
ភ្នំពេញ៖ គិតត្រឹមបំណាច់ឆ្នាំ២០២៤ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ១២៤ ៨១២នាក់ និងកូនចំនួន ១២៣ ៦៦៣នាក់ បានទទួលបើកផ្ដល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ ដែលស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបរាប់ឲ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ ទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល, ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. , ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ចំនួន ៩០ថ្ងៃ , ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ មុនសម្រាល និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូនរហូតកុមារអាយុក្រោម២ឆ្នាំ។
ក្រសួងការងារ បានបញ្ជាក់ថា ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ខាងលើនេះ លុះត្រាតែបានបង់ភាគទានមកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយ គិតមកដល់ខែសម្រាលកូន។
យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំសរុបចំនួន ៥៧៣ ៨៨៩នាក់ មានកូនចំនួន ៥៦២ ០៥៩នាក់ ចំណាយថវិកាសរុបប្រមាណ ២៩៦ ៥៦៧លានរៀល៕





-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ