ព័ត៌មាន
មន្រ្តីជំនាញ៖ ប្រជាពលរដ្ឋ ពិសេសយុវជនបានចាប់អារម្មណ៍ការអានសៀវភៅច្រើនជាងមុន
បច្ចុប្បន្ន ប្រជាពលរដ្ឋ ជាពិសេសយុវជន បានចាប់អារម្មណ៍ការអានសៀវភៅច្រើនជាងមុន ដែល ការអានសៀវភៅនេះ បានផ្តល់ចំណេះដឹងផ្សេងៗជាច្រើនដល់ពួកគេ ។ នេះជាការលើកឡើងរបស់មន្រ្តីជំ នាញ ក្រសួងអប់រំ យុវជន និងកីឡា ។
លោកស្រី សេង ពិសិដ្ឋនារី មន្រ្តីនៅនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ការអានសៀវភៅបានផ្តល់ចំណេះដឹងជាច្រើនពោលដូចជា ចេះគិត ពិចារណា មានប្រាជ្ញា និងស្មារតីរឹងមាំជាដើម។ ម្លោះហើយ ទើបបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ និងជាពិសេសយុវជនជាច្រើន បានចាប់អារម្មណ៍ការអានសៀវភៅ។ ការមានប្រសាសន៍នេះ បានធ្វើក្នុងពេលលោកស្រីបានចូលរួមក្នុងពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាអំណានលើកទី១០ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោកស្រីបន្តថា សម្រាប់ពិព័រណ៍សៀវភៅនេះ មានស្តង់តាំងពិព័រណ៍សៀវភៅចំនួនជាងមួយរយស្តង់ ដោយមានការចូលរួមពីវិស័យសាធារណៈ និងឯកជន។ ក្រៅពីនេះ លោកស្រីបានលើកទឹកដល់អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាបន្តចូលរួមលើកកម្ពស់អាននៅកម្ពុជា។
យុវជនបានលើកឡើងដែរថា ជាទម្លាប់នៅពេលទំនេរ ចូលចិត្តអានសៀវភៅផ្សេងៗ ដើម្បីបង្កើនចំណេះដឹង ក្លាយយុវជនជាល្អ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងចូលរួមចំណែកកសាងប្រទេសជាតិឲ្យមានភាពរីកចម្រើន និងកសាងសុភមង្គលក្នុងគ្រួសារ។ លើសពីនេះ យុវជនបានបង្ហាញអារម្មណ៍រីករាយ ដែលចូលរួមក្នុងពិព័រណ៍សៀវភៅ និងបានទិញសៀវភៅមួយចំនួនយកទៅអាននៅផ្ទះផងដែរ។
គួរបញ្ជាក់ដែរថា ពិព័រណ៍សៀវភៅបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបើកជូនសាធារណជនចូលទស្សនា ដោយសេរី ដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។ក្នុងការពិព័រណ៍នេះ នឹងមានការបង្ហាញជូននូវសៀវភៅជាច្រើនប្រភេទស្របតាមតម្រូវការរបស់អ្នកអាន៕ អត្ថបទ៖ ទូច សោភ័ណ






-
ព័ត៌មាន7 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ