ព័ត៌មាន
សម្ដេចធិបតី សរសើរក្រសួងអប់រំផ្គួចផ្ដើមរៀបចំ «ទិវាអំណាន» ឡើងដើម្បីជំរុញការអានដល់សិស្ស
ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត បញ្ចប់ការសិក្សា នៅវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសានស៍ថា កោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ផ្គួចផ្ដើមរៀបចំ «ទិវាអំណាន»ឡើងដើម្បីជំរុញការអានដល់សិស្ស។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសង្កេតឃើញថា បច្ចុប្បន្ននេះចលនានៃការអានសៀវភៅមានការកើនឡើងដែលនេះគឺជាសកម្មភាពល្អណាស់ ខណៈកាលពីសម័យមុនមិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែឥឡូវនៅតាមសាលារៀននីមួយៗមានសៀវភៅសច្រើនសម្រាប់ជំនួយការអាន និងរៀនបន្ថែមដល់សិស្ស។
សម្ដេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្គួចផ្ដើមទិវាអំណានឡើង ដើម្បីជំរុញការអានដល់សិស្ស ខណៈនៅថ្ងៃទី១១ ខែមីនានេះ ក្រសួងកំពុងប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ១១ មីនា ២០២៥នេះថា ដើម្បីលើកកម្ពស់ការអាន នៅឆ្នាំ២០១៤ ក្រសួងអប់រំ បានដាក់ឱ្យ អនុវត្តឡើងវិញនូវការរៀនតែងសេចក្តី និងការសរសេរតាមអាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ក្រសួងបានពង្រឹងការបង្រៀនអំណាននៅកម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដោយសហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» រួមមាន សៀវភៅណែនាំសម្រាប់គ្រូ សៀវភៅជំនួយសិស្ស បណ្ណអក្សរ-រូបភាព សៀវភៅហ្វឹកហាត់ សរសេរ និងសៀវភៅរឿង ៦០ ចំណងជើង។ ក្រសួងក៏បានបញ្ចូលការអនុវត្តកញ្ចប់សម្ភារៈ អំណានថ្នាក់ដំបូង និងសម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ដែលជាកត្តាចាំបាច់បំផុត សម្រាប់លើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន។
ឯកឧត្តមបានបន្តថា ក្រសួងបាននិងកំពុងបន្ត ធ្វើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជូនលោកគ្រូ អ្នកគ្រូ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន ថ្នាក់ទី១ ទី២ និងទី៣ ដោយមានកម្មវិធីបំប៉នច្បាស់លាស់ សម្ភារឧបទេសសម្បូរបែប និងគ្រូឧទ្ទេសប្រកបដោយសមត្ថភាព និងបំណិនវិជ្ជាជីវៈខ្ពស់ ដើម្បីធានាថា សិស្សានុសិស្សគ្រប់រូប មានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការឈានទៅសម្រេចបានជោគជ័យការសិក្សានៅថ្នាក់បន្តបន្ទាប់ ទៀត។
ឯកឧត្តមបញ្ជាក់ថា ដូចឆ្នាំកន្លងមកដែរ ទិវាជាតិអំណានឆ្នាំនេះ ក្រសួងបានរៀបចំការប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ នៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីទទួល “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយជ្រើសរើសសិស្សទៅតាមកម្រិតសិក្សានីមួយៗ អនុលោមទៅតាមវិញ្ញាសា បីសំខាន់ៗសម្រាប់សិស្សានុសិស្សរួមមាន៖ ១-ការប្រឡងប្រជែងអានអត្ថបទ ២-ការប្រឡង ប្រជែងស្ងួតកំណាព្យ និង ៣- ការប្រឡងប្រជែងតែងនិពន្ធ៕អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ