ព័ត៌មាន
ឯកអគ្គរដ្ឋទូតសិង្ហបុរី៖ «សម្ដេចតេជោជារដ្ឋបុរសមួយរូបសម្រាប់ប្រជាជនកម្ពុជា និងជាមេដឹកនាំមានគតិបណ្ឌិតដោះស្រាយបញ្ហាតំបន់ និងពិភពលោក»
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការរីករាយ ស្វាគមន៍ក្នុងការជួបលោកជំទាវជាថ្មី ដោយការជួបលោកជំទាវលើកទីមួយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្នុងពេលសម្ដេចតេជោ នៅជានាយករដ្ឋមន្រ្ដី ហើយនៅក្នុងពេលនេះសម្ដេចតេជោ ជាប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
ក្នុងឱកាសជំនួបនេះសម្ដេចតេជោ និងលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានចែករំលែកគ្នាទៅវិញទៅមកនៅបញ្ហាមួយចំនួនដែលកើតមានឡើងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកើតឡើងនាពេលបច្ចុប្បន្ននេះដែលទាមទារឱ្យភាគីទាំងពីរ ពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា សិង្ហបុរី ក្របខណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមចំណែក និងការពង្រឹងកិច្ចសហការទ្វេភាគីនៃប្រទេសទាំងពីរ ពីព្រោះថា កន្លងមកសម្ដេចតេជោក៏ធ្លាប់បានរំលេចដែរថា យើងត្រូវសំឡឹងមើលទីផ្សារដែលនៅជិត នៅក្នុងភូមិផងរបងជាមួយគ្នា ជាពិសេសនៅក្នុងតំបន់អាស៊ាន។
ក្របខណ្ឌដែលសម្ដេចតេជោចង់រំលេចនោះ គឺចង់ឱ្យប្រទេសសិង្ហបុរី ក៏ដូចជាកម្ពុជា សំឡឹងជាមួយគ្នាក្នុងការធ្វើការក្រខណ្ឌអាស៊ាន ក្របខណ្ឌ RCEP ពីព្រោះក្នុងក្របខណ្ឌអាស៊ានសម្ដេចតេជោបានបញ្ជាក់ថា យើងមានប្រជាជនរហូតដល់ជាង ៦០០ លាននាក់ ចំណែក្របខណ្ឌ RCEP យើងមានប្រជាជនដល់ជាង ២ ពាន់លាននាក់ ដូច្នេះគឺជាទីផ្សារមួយដ៏ធំ ហើយឋិតនៅក្នុងតំបន់ដែលប្រទេសអាស៊ានគួរយកចិត្តទុកដាក់ចំពោះទីផ្សារដែលនៅកៀកៗគ្នាបែបនេះដែលអំណោយផលចំពោះការធ្វើទីផ្សារជាមួយគ្នា។
សម្ដេចតេជោ ក៏បានរំលេចថា ចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសិង្ហបុរីមកដល់ពេលនេះមានការរីកចម្រើនជាបន្តបន្ទាប់តាមរយៈទំនាក់ទំនងទាំងការផ្លាស់ប្ដូរនូវទស្សនកិច្ចរវាងមេដឹកនាំនៃប្រទេសទាំងពីរ ទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ត្រូវជំរុញបន្ថែមផងដែរ។ នៅក្នុងចំណុចនេះសម្ដេចតេជោ ក៏បានជំរុញឱ្យធ្វើយ៉ាងណាការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-សិង្ហបុរីឱ្យកាន់តែកើនឡើងថែមទៀត ខណៈមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានខ្ទង់ជាង១ពាន់លានដុល្លារ ដូច្នេះសម្ដេចសង្ឃឹមថា ក្នុងឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ នឹងបន្តជំរុញទំនាក់ទំនង និងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះសម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានរំលេចឡើងថា ជើងហោះហើរត្រង់រវាងកម្ពុជា-សិង្ហបុរី គឺមានកំណើនគួរឱ្យគត់សម្គាល់ និងគួរឱ្យសាទរ ប៉ុន្ដែសម្ដេចចង់ឃើញកំណើនជើងហោះហើររវាងប្រទេសទាំងពីរមានការរីកចម្រើនថែមទៀត។
ជាការឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងជំរុញនូវពាណិជ្ជកម្ម ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង និងបន្តជំរុញវិនិយោគិនសិង្ហបុរីឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ក្នុងឱកាសនេះដែរ លោកជំទាវបានកោតសរសើរចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដីនៃកម្ពុជា រហូតដល់ក្លាយជាប្រមុខរដ្ឋស្ដីទី ក៏ដូចជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺសម្ដេចតែងតែមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយនូវបញ្ហាតំបន់ និងបញ្ហាពិភពលោក។
លោកជំទាវប្រើពាក្យចំៗថា «សម្ដចតេជោ គឺជារដ្ឋបុរសមួយរូបសម្រាប់ប្រជាជនកម្ពុជា និងជាមេដឹកនាំដែលមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាតំបន់ ក៏ដូចជាពិភពលោក ដែលសម្ដេចជាមេដឹកនាំដែលមានបទពិសោធន៍ច្រើនហើយអាចចែករំលែកនូវគតិបណ្ឌិតសម្រាប់ដោះស្រាយបញ្ហានានាជាពិសេសបញ្ហានៅក្នុងតំបន់»។
ក្នុងឱកាសនោះលោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរ ចំពោះការដឹកនាំបន្តវេនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាគឺបានបន្តដឹកនាំប្រទេសដោយរលូន ខណៈមកដល់ពេលនេះអ្នកដឹកនាំបន្តវេនកំពុងតែខិតខំប្រឹងប្រែងខិតខំអភិវឌ្ឍប្រទេសកម្ពុជា និងរក្សាបាននូវសន្ដិភាព ធ្វើឱ្យសង្គមសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់៕




-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ